ភ្នំពេញ៖នៅថ្ងៃទី៤ ខែមិថុនា នេះ សាលាដំបូងរាជធានីភ្នំពេញ បេីកសវនាការជំនុំជម្រះរឿងក្តីជនជាប់ចោទ យិន ហេង ហៅចំប៉ីខ្មៅ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ ។ ប៉ុន្តែទោះបីយ៉ាងណា ក្រោយបញ្ចប់សវនាការ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ សម្រេចលេីកពេលប្រកាសសាលក្រម ទៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះវិញ ។
ជាការកត់សម្គាល់ នាពេលសវនាការ ចំប៉ីខ្មៅ បានសារភាពកំហុសនិងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពី ចំប៉ីខ្មៅ បានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល ៕ចេស្តា
...