បុរសម្នាក់បានស្លាប់នៅនិងកន្លែង ដោយសារតែម៉ូតូកង់បីបើកបញ្ច្រាសផ្លូវ មកបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសារតែម៉ូតូសន្ដោងរ៉ម៉ក់ (ម៉ូតូកង់បី)បើកបញ្ច្រាសផ្លូវ មកបុកម៉ូតូសេ១២៥ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងតែម្តង ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ កែង៣៣៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅ ស្រុកកំណើតស្រុកគងពិសី ខេត្តកំពុងស្ពឺ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានម៉ូតូសន្ដោងរ៉ម៉ក់ (ម៉ូតូកង់បី)បានបើកបរបញ្ច្រាសផ្លូវពីត្បូងទៅជើង មកបុកពេញទំហឹងម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1FV-2720 បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងភ្លាមៗ ហើយអ្នកបើកម៉ូតូកង់បីបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងចរាចរណ៍ក្រុងឲ្យចុះវាស់វែង និងធ្វើកំណតហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print