ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្តីអំពីអ្នកសារព័ត៌មាន Online ចំនួន ៨ រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្ត្រីគយព្រែកចាកខេត្តកំពតដាក់ពាក្យប្ដឹងទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ពី បទ ជេរប្រមាថចំពោះអ្នករាជការសាធារណៈ , បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារសាធារណៈ ដោយទាមទារសំណងជាប្រាក់ ១០ម៉ឺនដុល្លារ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយកព័ត៌មានដោយគប្បីចៀសវាងនូវការគំរាមកំហែង ការ បំពាន ការរារាំងតួនាទីសមត្ថកិច្ច មន្ត្រីរាជការ សាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សុំយកឱកាសនេះស្នើសុំដល់ផ្នែកពាក់ព័ន្ធរួមទាំងមន្ត្រីអង្គភាពរដ្ឋ សុំមេត្តាជៀសវាងការប្រើប្រាស់ពាក្យសម្ដីប្រមាថ ការប៉ះពាល់រូបរាងកាយ ការឆក់យកសម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌ មាន ដោយសូមមេត្តាសហការពេញលេញ ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាលើក កម្ពស់សិទ្ធិទទួលបានព័ត៌មាន និងលើកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណប្រយោជន៍ដល់សាធារណជន។
សូមអានសេចក្តីថ្លែងការទាំងស្រុងដូចខាងក្រោម ៖