ខេត្តកណ្តាល៖ រថយន្តជាច្រើន គ្រឿង ភាគច្រើនសុទ្ធតែជា រថយន្តសេរីទំនើបដែលឈ្មួញយកទៅទុកក្នុងដីឡូត៍មួយកន្លែងជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវបាន សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ ឯកសារនាំចូល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។
ករណីចុះត្រួតពិនិត្យទី តាំងទុករថយន្តនេះបានធ្វើឡើងនៅវេលាម៉ោង២,៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០ ១៥ ដឹកនាំដោយលោកវ៉ូ វណ្ណា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្តាល សហការជា មួយកម្លាំងកងរាជអាវុធហត្ថខេត្ត-ស្រុក ព្រមទាំង មានការ ចូលរួមពី ម្ចាស់រថ យន្ត និង ម្ចាស់ទីតាំងផងដែរ ។
ប្រតបត្តការណ៍នេះ សមត្ថកិច្ចរកឃើញរថយន្តចំនួន២៩គ្រឿង , ទុកនៅខាងក្រៅ ចំនួន១៧គ្រឿងនិងរក្សាទុកនៅ ក្នុងឃ្លាំងចំនួន១២គ្រឿង ។ ក្នុងចំណោមរថយន្តទាំង២៩គ្រឿង មានរថយន្តខ្លះពាក់ ស្លាកលេខរួចជាស្រេច ដែល ម្ចាស់អះអាងថា ជារថយន្ត ដាក់បញ្ចាំ រថយន្តខ្លះទៀតអត់ មានបិទលតាប័ត្រនាំចូលនោះឡើយ ធ្វើអោយមន្ត្រីគយមាន ការសង្ស័យថាអត់ពន្ធ ។ រថយន្តទាំងនោះភាគច្រើនជាប្រភេទរថយន្តសេរីទំនើបរួមមានម៉ាក កាមរីហាយប្រ៊ីត ហុងដាស្ព័រ លុច្សស៊ីស ហាយឡិនឌ័រ កាមរីបាឡែន ម៉ែកសឺដេស និងសេរីទំនើប មួយចំនួនទៀត ។
ប្រតិបត្តិការនៅរសៀលថ្ងៃ ទី១៧ ខែធ្នូ នេះសមត្ថកិច្ចត្រួត ពិនិត្យឯកសារត្រឹមត្រូវបានតែចំនួន៦គ្រឿងប៉ុណ្ណោះ នៅ សល់ចំនួន ២៣គ្រឿងទៀត និង ធ្វើការត្រួតពិនិត្យបន្ត ដើម្បីស្វែងរករថយន្តគេចពន្ធ ។ ជាមួយគ្នានេះដែរពេលឮ សម្តីម្ចាស់រថយន្តនិយាយថា រថយន្តទាំងអស់នេះសម្រាប់លក់…..បានធ្វើអោយសមត្ថកិច្ចលើកជាសំណួរសួរតៗគ្នាថា បើទុកលក់..យ៉ាងម៉េចបានជាយកមកលាក់ទុកទៅវិញ..ចំណែករបងខាងមុខបិទបាំងទៅដោយស្បៃពណ៍ខៀវ…!
នេះជាចម្ងល់របស់សមត្ថកិច្ច..យ៉ាងណាក៍ដោយករណីនេះក្រុមការងារកំពុងតែពិនិត្យទៅលើឯកសាររបស់រថយន្ត ។
លោកវ៉ូ វណ្ណា ប្រធាន សាខាគយនិងរដ្ឋាករខេត្តកណ្តាលបានអោយដឹងថា មិនទាន់កំណត់បានថារថយន្តទាំងនេះនាំចូលអត់បង់ពន្ធឬយ៉ាងណានោះទេ ពេលនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យឯកសារនាំចូល ហើយមានរថ យន្តមួយចំនួនដែលពាក់ស្លាកលេខរួចហើយនោះ គឺម្ចាស់ យកមកដាក់បញ្ចាំ ដោយឡែករថយន្តមួយចំនួនទៀតដែលអត់ទាន់មានបិទ មឺញ៉ែត កំពុងស្ថិតក្នុងការត្រួត ពិនិត្យអោយម្ចាស់រថយន្តយកមឺញ៉ែត ឬគល់បញ្ជីនាំចូល មកប្រគល់អោយសមត្ថកិច្ចជំនាញ ។ ដោយសារពេលវេលា ខ្លីសមត្ថកិច្ចត្រួតពិនិត្យបានតែរថយន្តចំនួន៦គ្រឿងប៉ុណ្ណោះមានឯកសាត្រឹមត្រូវ នៅសល់ជាង២០គ្រឿងទៀតនិងធ្វើការត្រួតពិនិត្យបន្ត បើ រកឃើញថាគ្មានឯកសារនាំចូលទេ គឺជារថយន្តគេចពន្ធ និង ត្រូវឃាត់ទុក ៕
ដោយ៖ សណ្តោស