លោក​ ថោ​ ជេដ្ឋា​ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ ចុះ​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ ២.៥០០​ម៉ែត្រ​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ លោក​ ថោ​ ជេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ ចុះ​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ ២.៥០០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ឃុំ​មេ​ព្រីង​ និង​ឃុំ​ជើងព្រៃ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ដើម្បី​នាំ​ទឹក​ពី​បឹង​កិ​ច​ ទៅ​ស្រោចស្រព​ស្រូវប្រាំង​ជូន​បងប្អូន​ប្រជា​កសិករ​ប្រមាណ​ជាង​ ៥០០​ ហិ​កតា​ ។​

ds (8)

​លោក​រដ្ឋលេខាធិការ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ក្នុងស្រុក​បា​ធា​យ​ មាន​ផែនការ​ផលិត​ស្រូវប្រាំង​ ចំនួន​ ១៥.៨០០​ ហិ​កតា​ ហើយ​មក​ដល់​ពេល​នេះ​បងប្អូន​ប្រជា​កសិករ​ផលិត​បាន​ ចំនួន​ ៨.៧៣០​ ហិ​កតា​ហើយ​ និង​កំពុង​បន្ត​ការ​ដាំ​ដុះ​យ៉ាង​មមាញឹក​ ។​ លោក​រដ្ឋលេខាធិការ​បន្ត​ថា​ ជា​រៀង​រាល់​ឆ្នាំ​ តំបន់​នេះ​មិនសូវ​មានការ​ប្រឈម​ទេ​ ប៉ុន្តែ​ឆ្នាំ​នេះ​ដោយសារ​ទឹកទន្លេ​មាន​កម្រិត​ទាប​ ពុំ​បាន​ហូរ​ចូល​ទៅ​បំពេញ​អាង​ភ្លិច​ទឹក​ ព្រែក​ បឹងបួរ​ធម្មជាតិ​នានា​បាន​តាម​តម្រូវការ​ដែល​យើង​ចង់បាន​នោះ​ទេ​ ។​ ក្នុង​ពេល​កន្លង​មក​ ក្រុមការងារ​របស់​យើង​ក្រសួង​ ក៏​បាន​ចុះ​ប្រមូល​ទឹក​ទុក​ក្នុង​អាង​ ព្រែក​ បឹងបួរ​ធម្មជាតិ​ បាន​ចំនួន​ ១៤​ កន្លែង​ ប៉ុន្តែ​បរិមាណ​ទឹក​ដែល​យើង​បាន​ប្រមូល​ទុក​នោះ​ ពុំ​ទាន់​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​ដាំ​ដុះ​ស្រូវប្រាំង​ជាង​ ១០.០០០​ ហិ​កតា​ នោះ​បាន​ទេ​ ដូចនេះ​ហើយ​ទើប​យើង​ជីក​ប្រឡាយ​នេះ​ ដើម្បី​នាំ​ទឹក​ពី​កន្លែង​ផ្សេង​មក​ផ្គត់ផ្គង់​នៅ​តំបន់​នេះ​បន្ថែម​ទៀត​ ។​

​លោក​រដ្ឋលេខាធិការ​ បាន​បន្ត​ថា​ ការងារ​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ​ ៕

ds (10)

ds (9)

ds (7)

ds (6)

ds (5)

ds (4)

ds (3)

ds (2)

...

ds (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print