ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ ស្របពេលកំពុងឆ្លងសាឡង់ពីកំពង់ឆ្នាំងទៅកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលសាឡង់កំពង់ឆ្នាំង កំពង់លែងបានធ្វើដំណើរដល់ពាក់កណ្តាលទន្លេង ស្រាប់តែមានស្រ្តីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែ បានឈឺពោះឆ្លងទន្លេ ។  ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៩ ។

ក្រុមគ្រួសារបានអោយដឹងថា ស្រ្តីរូបនេះ មានឈ្មោះ ចិត្ត សំណាងកន្កិកា អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ បានធ្វើដំណើរទៅខេត្តសៀមរាប ជាមួយ​និង ម្ដាយឈ្មោះ ឡាយ លក្ខិណា ឪពុកឈ្មោះ ណាត ជាគ្រូលក់ថ្នាំខ្មែរ ។

ក្រុមគ្រួសារបានអោយដឹងទៀតថា ពួកគាត់បាននាំគ្នាធ្វើដំណើរទៅខេត្តសៀមរាប​ ជាមួយនិងកូនស្រីរបស់គាត់ដែលមានផ្ទៃពោះគ្រប់ខែដើម្បីទៅសម្រាលកូន នៅខេត្តសៀមរាប នៅព្រឹកនោះពួកគាត់នាំគ្នាជិះរថយន្ត ឡើងសាឡង់ ឆ្លងទៅកំពង់លែងដើម្បីធ្វើដំណើរបន្តទៅខេត្តសៀមរាប ។ ប៉ុន្តែនៅពេលដែលសាឡង់បានចេញពីច្រាំផុតដល់ពាក់កណ្តាលផ្លូវទៅហើយ ស្រាប់តែកូនស្រីរបស់គាត់ ឈឺពោះឆ្លងទន្លេ ពេលនោះគាត់មិនដឹងគិតយ៉ាងណានោះដែរ ហើយម្តាយដែលមកជាមួយ ក៍ជួយបង្កើតកូននេះតែម្តង ។ ហើយបានសម្រាលកូនប្រកបដោយសុវត្ថិភាព ។

ពេលដល់កំពង់ចម្លង ខាងកំពង់លែង ក្រុមគ្រួសារបានប្រញ៉ាប់ប្រញ៉ាល់ដឹកក្រុមគ្រួសារយកទៅមណ្ឌលសុខភាព ដើម្បីអោយគ្រូពេទ្យជួយបន្តតាមជំនាញរបស់គ្រូពេទ្យ ។ គ្រូពេទ្យនៅទីនោះបានបញ្ជាក់ថា ទារកដែលម្រាលមកនេះ មានទំងន់៣គីឡូក្រាម មានសុខភាពល្អ ចំពោះម្តាយ ក៍មានសុខភាពល្អផងដែរ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print