អាជ្ញាធរ និងតំណាងអយ្យការ បន្តអនុញ្ញាតអោយក្លឹបខារ៉ាអូខេ ប៊ី​ ហ្គោល ដែលតែងតែបង្ករផលប៉ះពាល់អសន្តិសុខនៅតែបើកដំណើរការជាធម្មតា​​ទោះបីមានការបាញ់បោះក៏ដោយ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្លឹបខារ៉ាអូខេដែលមានឈ្មោះល្បីប្រចាំក្រុងតាខ្មៅ​ដែលភាគច្រើនបុរសៗដែលចូលផឹកសុី ច្រៀងរាំរែកសប្បាយអឺងកងនោះ​បានលាន់មាត់ថាសុទ្ធតែសំបូរសម្រស់នារីបម្រើការងារស្អាតៗ នៅទីនោះ​​ រហូតដល់ធ្វើអោយបុរសឃ្លាតឆ្ងាយមនោសញ្ចេតនាមិនបាន និងក្លាយជាកន្លែងតែងតំឡើងសាច់ដុំដាក់គ្នា រវាងភ្ញៀវនិងភ្ញៀវ រឿងលង់ស្នេហ៍ប្រច័ណ្ឌ ឈានដល់មានករណី ហិង្សា បោកកែវ បាញ់បោះ​​ យ៉ាងអាណាធិបតេយ្យកើតឡើងជារឿយៗធ្វើអោយប្រជាពលរដ្ឋរស់នៅជិតនោះមានការភិតភ័យ។
ផ្ទុយទៅវិញអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ​នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទីយប់ មានបុរសម្នាក់ឈ្មោះ​សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបាញ់បោះចំនួនបួនគ្រាប់ ដោយមូលហេតុមានជម្លោះជាមួយបុគ្គលិក និងខឹងស្រីមិនអោយថើប ។ ករណីនេះសមត្ថកិច្ចកសាងសំណុំទៅតុលាការ ចៅក្រមសម្រេចឃុំខ្លួនដល់បច្ចុប្បន្ន តែហាងនោះនៅដំណើរដដែល នេះចំណុចត្រូវចោទសួរពីមជ្ឈដ្ឋានមហាជនទូទៅ។
ពាក់ពន្ធ័និងបញ្ហាខារ៉ាអូខេ ប៊ី ហ្គោល ដែលតែងតែបង្ករអសន្តិសុខ ខាងលើនោះដែរលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ​បានប្រាប់អោយដឹងថា៖ ចំពោះជនបង្ករសមត្ថកិច្ចបានចាត់ការតាមផ្លូវច្បាប់ហើយ ។រីឯម្ចាស់ទីតាំងខារ៉ាអូខេ បានកោះអញ្ជើញយកមកធ្វើកិច្ចសន្យាជាលើកចុងក្រោយ បើសិនជាមានបញ្ហារកើតឡើងទៀត លោកនិងរាយការណ៍ជូនលោកភិបាលខេត្តកណ្តាលសុំគោលការណ៍បិទទីតាំងនោះតែម្តង។
មន្ត្រីខ្លះបានលើកឡើងថា៖ តាមគោលការណ៍ អាជ្ញាធរមានសិទ្ធអំណាចគ្រប់គ្រាន់ក្នុងការបិទអាជីវកម្មបណ្តោះអាសន្ន តាមការងារចុះរដ្ឋបាល ក្នុងនោះសូម្បីតែចៅសង្កាត់ជាមន្ត្រីនគរបាលយុត្តិធម៍ និងជាមន្ត្រីជាបឆ្នោតដោយអាណ្ណត្តិក៏មានសិទ្ធធ្វើបណ្តឹងបរិហារទៅតុលាការដែរ ដល់អាជ្ញាធរ សមត្ថកិច្ចមិនព្រមមកទប់ស្កាត់ បិទអាជីវកម្ម ដោយសារការបាញ់បោះនេះ វាបានរំខានដល់ប្រជាពលរដ្ឋរបស់គាត់ក្នុងមូលដ្ឋាន។

សូមរំលឹកថា ៖នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល ស្ថិតនៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្ករអោយមានការភ្ញាក់ផ្អើលទាំងយប់នៅក្រុងតាខ្មៅ​​​ បានត្រូវលោក ឯក​ ស៊ុនរស្មី​​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ”ធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ នៃច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ។និងបញ្ជូនសំណុំរឿងទៅលោកគឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។

ជនជាប់ចោទមានឈ្មោះ​សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្ករអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់និងធ្វើអោយនារីៗដែលបំរើការងារនៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល នោះបានរត់បាតជើងសព្រាត​ដោយព្រលឹងចុងសក់ មិនតែប៉ុណ្ណោះធ្វើអោយអ្នកបើករថយន្តកុងតឺន័រភ័យលួសព្រលឹងដោយសារគ្រាប់កាំភ្លើងហោះផ្លោងទៅចំកញ្ចក់រថយន្តដែលកំពុងធ្វើដំណើរនៅមុខទីតាំងនោះ​។

ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើការបាញ់ហើយបានបន្សល់ទុកមានស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោរ ម៉ូតូ១ចង្កោម(កូនសោរម៉ូតូ១កូនសោររថយន្ត១ តេឡេរថយន្ត១) គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ រួចមកក៏បានឈ្លោះប្រកែកគ្នា ហើយគេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូ
យកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងបាញ់ចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!!  រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិចរួចបាញ់ឡើងលើ០១គ្រាប់ទៀត តែមិនបណ្តាលអោយមានអ្នករបួស៕​​

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print