ភ្នំពេញ៖ អ្នកឈ្នះដែលមានសំណាង៤នាក់ ត្រូវបានប្រគល់នូវរទេះរុញមួយ ទឹកប្រាក់ចំនួន ៥០០ដុល្លារអាមេរិក និងរយៈពេល៥នាទី ដើម្បីទិញទំនិញមួយសេរី ខណៈដែល Pi Pay (ផាយ ផេ) ដែលជាផ្លាតហ្វមទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេរបស់កម្ពុជា បានរៀបចំការប្រកួតឈ្មោះថា «ទិញម៉ាអស់ដៃ (Shop-Til-You-Drop)» នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនាឆ្នាំ២០១៩។
អ្នកឈ្នះដែលមានឈ្មោះថា លីម ម៉េងធ័ង្ក, រី វួចឡេង, សួង បូរ៉ង់និងឈិន ចំរុង សុទ្ធសឹងបានធ្វើដំណើរទៅកាន់ទីតាំងរៀបចំកម្មវិធី នៅម៉ោង៧ព្រឹកដូចគ្នា និងត្រៀមខ្លួនក្នុងការទិញទំនិញ ក្រោមជំនួយពីសមាជិកគ្រួសារ ឬក៏មិត្តភ័ក្តិម្នាក់របស់ខ្លួន។
បេក្ខភាពទាំងអស់ ត្រូវបានផ្តល់ពេលវេលាដ៏ខ្លីប៉ុណ្ណោះក្នុងការគិតនៅមុនពេលទិញទំនិញ ក៏ដូចជានៅមុនពេលរុញរទេះរបស់ខ្លួន ដើម្បីស្វែងរកទំនិញផ្សេងៗ សម្ភារៈសម្រាប់កុមារ សាប៊ូបោកខោអាវ និងសម្ភារៈក្មេងលេង ខណៈដែលពួកគេបានព្យាយាមទិញទំនិញឲ្យដល់ទឹកប្រាក់៥០០ដុល្លារ។
កញ្ញារី វួចឡេង ដែលជាអ្នកឈ្នះម្នាក់ បានប្រាប់ពីផែនការរបស់ខ្លួនថា៖ «ខ្ញុំបាននាំយកបងស្រីខ្ញុំមកជាមួយ ដើម្បីជួយដល់ខ្ញុំទិញផលិតផលឲ្យបានច្រើនតាមដែលអាច»។
ការទទួលបានជោគជ័យធំធេងនៃការបង្កើតយុទ្ធនាការនេះ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន ផាយ ផេ និងផ្សារទំនើបអ៊ីអនម៉ល ប្រកាសពីការរៀបចំការប្រកួត១ជុំផ្សេងទៀត ដោយនៅពេលនេះ នឹងមានការផ្តល់រង្វាន់កាន់តែធំជាងមុន។ អ្នកដែលចំណាយប្រាក់ចាប់ពី២០ដុលារអាមេរិកឡើងទៅតាមរយៈកម្មវិធី ផាយ ផេ នៅហាងមួយណាក៏បាន នៅហាងលក់ទំនិញ AEON Cambodia ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ខែមិថុនា នឹងទទួលបានឱកាសក្នុងក្លាយជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះទាំង៧នាក់ ក៏ដូចជារង្វាន់ដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀត។
អ្នកឈ្នះពីការចាប់ឆ្នោត នឹងត្រូវប្រកាសនៅចន្លោះថ្ងៃទី១៨ និងទី២៣ ខែមិថុនា នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ និងនៅលើទំព័រហ្វេសប៊ុករបស់ ផាយ ផេ។
ផាយ ផេ បានរៀបចំយុទ្ធនាការ «ទិញម៉ាអស់ដៃ» នេះ ដោយចាប់ដៃគូជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី១៥ ខែឧសភារហូតដល់ថ្ងៃទី៣១ ខែឧសភា។ អ្នកដែលបានចំណាយប្រាក់ចាប់ពី១ដុល្លារឡើងទៅ អំឡុងពេលនៃយុទ្ធនាការនេះ នៅតាមហាងលក់ទំនិញផ្សេងៗរបស់ AEON Cambodia សុទ្ធសឹងទទួលបានឱកាសក្នុងការឈ្នះពានរង្វាន់ធំដូចគ្នា។ ក្រៅពីរង្វាន់ធំ អតិថិជនចំនួន២០នាក់ផ្សេងទៀតបានឈ្នះទឹកប្រាក់ចំនួន២៥ដុល្លារ ដែលត្រូវបានបញ្ចូលក្នុងគណនី ផាយ ផេ របស់ខ្លួន។
លោកថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផាយ ផេ បានឲ្យដឹងថា៖ «ការប្រកួតនេះពិតជាផ្តល់ការសប្បាយរីករាយនិងបានបង្ហាញពីកម្រិតនៃប្រជាប្រិយភាពដែល ផាយ ផេ មាន។ក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ យើងបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងទៅលើការទូទាត់ដោយមិនប្រើក្រដាសប្រាក់ នៅកម្ពុជា។ ផាយ ផេ បានផ្លាស់ប្តូរមធ្យោបាយដែលប្រជាជនកម្ពុជារាប់ម៉ឺននាក់ ទូទាត់សម្រាប់ទំនិញ និងសេវាផ្សេងៗ ដោយមានបំណងក្នុងការផ្តល់សុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់ជូនប្រជាពលរដ្ឋកម្ពុជា»៕ ដោយ វឌ្ឍន