ភ្នំពេញ៖បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីដឹកភ្ញៀវ២នាក់
ប្រុសៗបើកឆ្លងផ្លូវមិនបានប្រយ័ត្នត្រូវរថយន្តតូយ៉ូតាMATRIXបើកបុកចំពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងម្ខាងឡើងលើរងរបួសធ្ងន់២នាក់នឹងស្រាលម្នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៣នឹង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៥១កែងផ្លូវលេខ២៤២នៅចំណុចភោជនីដ្ឋានចំប៉ាស្ថិតនៅក្នុងសង្កាតចតុមុខខ័ណ្ឌដូនពេញ។
តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ1HD-3325បើកបរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងខណៈដែលមកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវបែកជាបួនទៅត្រង់បានពាក់កណ្តាលផ្លូវក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាMATRIXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ
2N-7797បើកបរដោយបុរសជាជនជាតិបរទេសតាមបណ្តោយផ្លូវលេខ២៤២ក្នុងទិសដៅពីលិចទៅកើតជិះគ្នា៤នាក់ស្ថិតក្នុងសភាពស្រវឹងស្រាបើកបរក្នុងល្បឿនយ៉ាងលឿនហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពាក់
កណ្តាលម៉ូតូកង់បីក្រឡាប់ផ្ងារជើងឡើងលើនិងរងរបួសធ្ងន់ចំនួន២នាក់រីឯម្ចាស់ម៉ូតូរងរបួសស្រាលចំណែកឯម៉ូតូកង់បីឥណ្ឌាវិញខូចខាតបែកកញ្ចក់នឹងខ្ទេចខូចខាតយ៉ាងដំណំរីឯរថយន្តបង្កជនជាតិចិនវិញខូចខាតខ្ទេចមួយកំណាត់ខាងមុខនឹងធ្លាក់កាងមុខបំរុងនឹងបើករត់គេចខ្លួនប៉ុន្តែត្រូវបានអ្នករត់ម៉ូតូកង់បីដូចគ្នាជួយឃាត់បានទាន់ពេល ភ្លាមៗនោះដែរជនរងគ្រោះទាំង២នាក់ត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យកេតុមាលាដើម្បីជួយសង្គ្រោះ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូកង់បីឥណ្ឌាត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយា
ល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ