ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង អារ៉ាប៊ី សាអ៊ូឌីត កាន់តែប្រសើរឡើង ពិសេសជាមួយបណ្តាប្រទេសជាសមាជិកអង្គការOIC ដែលជាអង្គការធំទីពីបន្ទាប់ពីអង្គការUN ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេស កកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈ លោក ទៅទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Shiekh Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ា ប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្ប តិ៏៤កើតខែជេស ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី ០៦មិថុនា ឆ្នាំ២០១៩ នៅវិមានសន្ដិភាព ។
លោក អូស្មាន ហាស្សាន់ ក៏បានស្នើសុំឲ្យមហាមិត្ដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ជួយបន្ដកិច្ចសហប្រតិបត្ដិការ ទំនាក់ ទំនងល្អជាមួយកម្ពុជា ដោយជួយលើវិស័យឧស្សាហកម្មហាឡាល និងវិស័យនានា ជាច្រើនទៀត និងជំរុញអោយមានភ្ញៀវទេសចរណ៍ពីតំបន់អារ៉ាប់មកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ផងដែរ។
លោក Shiekh Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេស វៀតណាម បានបញ្ជាក់ថា៖ លោកនិងខិតខំបន្ដផ្សព្វផ្សាយ ឲ្យដល់អ្នកវិនិយោគទុនធំៗនៅប្រទេសអារ៉ាប៊ី សាអូឌីតមកបណ្ដាក់ ទុនវិនិយោគកាន់តែច្រើននៅកម្ពុជាទៅថ្ងៃអនាគត ។
ដោយមើលឃើញ ពីសក្ដានុពល អំណោយផលអនុគ្រោះ នៃការបណ្ដាក់ទុនចំពោះអ្នកវិនិយោគ ដែលបានមករកស៊ីនៅព្រះរាជាណាចក្រកម្ពុជា បែបនេះ បន្ទាប់ពីរូបខ្ញុំ ត្រូវបានព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫ ទ័យប្រោសព្រះរាជ ទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះ បរមរាជវាំង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នោះមក ខ្ញុំនិងខិតខំស្វះស្វែងរកដៃគូរ ជាមួយកម្ពុជា ដែលតាមសុំណូមពរកម្ពុជា ឲ្យខ្ញុំខិតខំបន្ដកិច្ចសហប្រតិបតិ្តការ ជួយផ្សព្វផ្សាយឲ្យអ្នកវិនិយោគទុនធំៗនៅអារ៉ាប៊ីសាអូឌីតមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើនឡើងនៅកម្ពុជានាថ្ងៃអនាគត។
ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានចូលរួមអបអរសាទរ ចំពោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជា ណាចក្រកម្ពុជា ។
លោកបន្តថា៖ នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការណ៍ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង អារ៉ាប៊ីសាអ៊ូឌីតកាន់ តែប្រសើរឡើង និងយូរអង្វែង ហើយក៏ជាការបោះជំហានពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យនានាជាមួយបណ្តាប្រទេសជាសមាជិកអង្គការOIC ។
លោកបន្ដថា៖ ក្នុងនាមខ្ញុំជាបេសកជនពិសេស ប្រចាំកម្ពុជាខ្ញុំសូមអោយអារ៉ាប៊ីសាអ៊ូឌីត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មហាឡាល និង វិស័យនានា និងជំរុញអោយមានភ្ញៀវទេសចរណ៍ពីតំបន់អារ៉ាប់មកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ផងដែរ ៕ ដោយ៖ សំរិត