ជិះម៉ូតូបុករ៉ឺម៉កធ្លាយពោះវៀនស្លាប់

ចែករំលែក៖

ភ្នំពេញ:  យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធម័ខណះជិំះម៉ូតូលឿនមិនប្រយ័ត្នទៅបុករ៉ឺម៉កកាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩  នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាមេរ៉ា ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA- 0740 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសជាមួយរ៉ឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែង ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ មកធ្វើការវាស់វែង​យករ៉ឺម៉កសណ្ដោង និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរ​បាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់​ហេតុ ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print