សម្តេច​តេ​ជោ​ហ៊ុន​ សែន​ អញ្ជើញ​ដល់ទី​ក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ

ចែករំលែក៖

​បាងកក​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដល់ទី​ក្រុង​បាងកក​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​បាន​សរសេរ​ថា​៖​ «​បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​ !​ ពេល​នេះ​ខ្ញុំ​មក​ដល់ទី​ក្រុង​បាងកក​ នៃ​ព្រះរាជាណាចក្រ​ថៃ​ ដើម្បី​ទស្សនកិច្ច​ផ្លូវការ​ផង​ និង​ ប្រជុំ​គ​ណៈ​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​ផង​។​ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ ដែល​នឹង​ផ្តល់​ឱយ​ប្រជាជន​ទាំង​សងខាង​ទទួល​បាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ដ៏​ល្អ​នេះ​។​

​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ ដែល​តែង​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​នយោបាយ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​របស់ខ្ញុំ​ ក្នុង​ឋា​នះ​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក​»៕

...

samdachhunsen

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print