បាងកក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកកហើយកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ។
នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានសរសេរថា៖ «បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ពេលនេះខ្ញុំមកដល់ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដើម្បីទស្សនកិច្ចផ្លូវការផង និង ប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរផង។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលនឹងផ្តល់ឱយប្រជាជនទាំងសងខាងទទួលបានផលប្រយោជន៍ពីទំនាក់ទំនងដ៏ល្អនេះ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលតែងផ្តល់នូវការគាំទ្រចំពោះនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្ញុំ ក្នុងឋានះជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកន្លងមក»៕