ភ្នំពេញ៖ នៅថ្ងៃទី១៧-១២-២០១៥ វេលាម៉ោង ១៦និង៤០នាទី កំលាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែង ពីបទលួច ( ឆក់ទូរស័ព្ឌ ) ប្រព្រឹត្ត នៅចំណុចសួនច្បារចេនឡា ផ្លូវលេខ២៤៥ ក្រុម ទី៦ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងគូ ហៅ យួន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។ ជនរងគ្រោះ ណូន នី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករថែសួន ស្នាក់នៅ ភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
វត្ថុតាងចាប់យក ទូរស័ព្ឌមួយគ្រឿងម៉ាក Acer ពណ៌ស មានស៊ីមលេខ 0978 252 100 ( ជាទូរស័ព្ឌជនរងគ្រោះ បានប្រគល់ឱ្យជនរង គ្រោះវិញ ) ។
នៅមុនពេលកើតហេតុ ជន រងគ្រោះបានជិះរថយន្តឈ្នួលមកពីព្រំដែនថៃ ដោយរថយន្តចតនៅចំណតផ្សារដើមគរ ជនរង គ្រោះបានដើរទៅអង្គុយនៅសួនច្បារចេនឡា ហើយទូរស័ព្ទហៅប្អូនមកទទួល គ្រាន់តែងដក ទូរស័ព្ទមកកាន់ចុច ស្រាប់តែជនសង្ស័យបាន ស្ទុះមកឆក់យកទូរស័ព្ទបានសម្រេច ហើយរត់ ឆ្លងថ្នល់ព្យាយាមគេចខ្លួន ពេលនោះជនរងគ្រោះ ស្រែកចោរៗ ទើបសមត្ថកិច្ចយើងដែលប្រចាំការ នៅទីនោះ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ស ដារ៉ា