ភ្នំពេញ៖ លោកបណ្ឌិតអូស្មាន ហាស្សាន់ បានរៀបចំពិធីអបអរសាទរ ដែលលោក ទទួលបានការតែងតាំងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រ តិបត្តិការឥស្លាម Organization of Islamic Cooperation ហៅកាត់ថាOIC ដែលជាអង្គការធំទីពីបន្ទាប់ពីអង្គការUN ។
ពិធីនេះត្រូវបានរៀបចំឡើងនៅរាត្រីថ្ងៃសុក្រ ៥កើតខែ ជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនាឆ្នាំ២០១៩ នៅឯសណ្ឋាគាសាន់វ៉េ រាជធានីភ្នំពេញ។ ដែលមានការចូលរួមពីអង្គទូត នៃបណ្តាប្រទេសសមាជិកអង្គការ OICរួមមាន ប្រទេស ប៉ាគីស្ថាន, ម៉ាឡេស៊ី ,ឥណ្ឌូណេស៊ី, តួរគី ភារធារីស្ថានទូតគុយវ៉ែត, តំណាងពីស្ថានទូតព្រុយណេ និងថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកានៃបណ្តាក្រសួងនានាជាច្រើន ។
លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អាំហ្ជាត់ អាលី ហ្សរ ( Amjad Ali sher) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការគាំទ្រ និងកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតទំនាក់ទំនងជាពិសេសជាមួយអង្គ ការ OIC ដោយបានតែងតាំង លោក បណ្ឌិត អូស្មាន ហាស្សាន់ ជាបេសកជនពិសេស តំណាងឲ្យកម្ពុជា ប្រចាំនៅអង្គការនេះ ។ សហគមន៍ខ្មែរឥស្លាមកម្ពុជាជាង៨០ម៉ឺននាក់ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានផ្តល់ឱកាសយ៉ាងធំធេងក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍ និងរក្សារសុខសន្តិភាពនៅកម្ពុជា។
លោកអគ្គរដ្ឋទូតបានបន្តថា៖ កម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ក្នុងការអនុវត្តតាម ក្នុងបរិបទសុខដុមរមនាអន្តរជំនឿ ប្រកបដោយសុខសន្តិភាពនៅ ក្នុងចំណោមសហគមន៍មុស្លិម និងមិនមែនមុស្លិម នៅក្នុងឱកាសដ៏សែនរីករាយនេះដែរ ។
លោក បណ្ឌិត អូស្មាន ហាស្សាន់ ក៏បានមានប្រសាសន៍ថា៖លោកពិតជាមានបីតិសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាបានចូលជាបេសកជនពិសេស ប្រចាំនៅអង្គការ OIC ដែលមានរដ្ឋជាសមាជិកចំនួន៥៧ប្រទេស តំណាងឲ្យប្រជាជន ១/៥ នៅលើសកលលោក ជាអង្គការធំទី២ បន្ទាប់ពីអង្គការ សហប្រជាជាតិUN ។ ហើយអង្គការនេះ មានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន ១២(Bosnia and Herzego vina, Central African Republic, Kingdom of Thail and, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភានៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជាជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។ ជាមួយគ្នានេះដែរក៏មានបេសកជនពិសេសជាតំណាងប្រទេសចំនួន១០ (USA, French, Canada, UK, Swe den, Italy, Germany, Greece,Australia និងNeth erlands)។ហើយកន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន ៥៦ បានគាំទ្រ នៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខា ធិការអង្គការ OICផងដែរ ។
លោកបានបន្ដថា៖ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការ OIC ឯកឧត្តមមានការរំពឹងទុកយ៉ាងកក់ក្តៅ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងធ្វើឲ្យកម្ពុជា អភិវឌ្ឍន៍ ទៅមុខឥតឈប់ឈរ សម្តេចតេជោ នាយកេដ្ឋមន្រ្តីបានធ្វើឲ្យកម្ពុជាមានសុខដុមបនីយកម្មសាសនានិងជាតិសាសន៍ និងមានគោលនយោបាយដ៏ល្អប្រពៃសម្រាប់គ្រប់ជាតិសាសន៍ រួមរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ។
សូមបញ្ជាក់ថា៖ កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយរាជរដ្ឋា ភិបាលកម្ពុជា នៅចំពោះមុខភ្ញៀវកិត្តិយសជាតិ បងប្អូនសាស និកឥស្លាមជាង ៤,៧៥០នាក់ រួមជាមួយនឹង ភ្ញៀវអន្តរជាតិ ៣៦ ជាតិសាសន៍ ព្រមទាំងមានវត្តមានតំណាងរបស់ លោកអគ្គ លេខាធិការ OIC ផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC ៕ ដោយ៖ សំរិត