ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ចេញបញ្ជារឲ្យបើកទ្វារព្រំដែនឡើងវិញ

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​នីកូឡាស​ម៉ាឌូរ៉ូ បានបញ្ជារឲ្យ ក្រុមសន្តិសុខការពារព្រំដែន បើកទ្វារព្រំដែនជាប់កូឡំបីឡើងវិញ​។

កាលពីថ្ងៃទី​៧ខែមិថុនា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា  លោក​នីកូឡាសម៉ាឌូរ៉ូ បានសម្រេច បើកទ្វា​រព្រំដែន ជាប់ ប្រទេស កូឡំបីស្ថិតនៅក្នុងរដ្ឋ​ Tachira ​ចាប់ពីថ្ងៃទី​៨ខែមិថុនា នេះក្រោយ​៣ខែបិទទ្វា​រ។

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា ការសម្រេច​ខាងលើ ក្រោយពេលក្រុមសន្តិសុខបានត្រួតពិនិត្យ​យ៉ាងតឹងតែង ទៅលើសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់​ ។សកម្មភាពខាងលើ​បានផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ នៅក្នុងតំបន់ព្រំដែន ងាយស្រួលចុះឡើយ​។

រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា បានបញ្ជារឲ្យបិទទ្វារព្រំដែនទាំងអស់ ជាប់កូឡំបី ប្រេស៊ីល និង Aruba  និងប្រជុំកោះ​ Antilles ​តាំងពីចុងខែកុម្ភៈ​កន្លងមក ។ សកម្មភាពខាងលើធ្វើឲ្យជំនួយមនុស្សធម៌មិនអាចចូលទៅកាន់ប្រទេសនេះជួយដល់ ពលរដ្ឋ​។ បន្ទាត់ព្រំដែន សមុទ្រ ក៏ត្រូវបានបើកទ្វារដូចគ្នា​។

ចំណែកមេដឹកនាំក្រុមប្រឆាំង វិញលោក​ Juan Guaido ​នៅថ្ងៃទី​៧ខែមិថុនា​បានប្រកាសថា  ក្រុមប្រឆាំង នៅមិនទាន់ មានគម្រោងចូលរួមកិច្ចពិភាក្សា នៅប្រទេសន័រវេយ​ជាមួយដំណាងរដ្ឋាភិបាល របស់ប្រធានាធិបតី ម៉ាឌូរ៉ូនោះឡើយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print