(វិភាគ) ៖ ប្រធានាធិបតីរុស្ស៊ី៖ អាមេរិកបានបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសនាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសថា អាមេរិក កំពុងតែបង្កសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ក្រោយបានហាមប្រាមក្រុមហ៊ុនហួវាយ ។

នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei តានតឹង នៅពេលនេះក្រុមហ៊ុន Facebook បានប្រកាសបញ្ឈប់ការដំឡើងកម្មវិធីដែលរួមមាន WhatsApp និង Instagram លើឧបករណ៍ របស់ក្រុមហ៊ុនHuawei ។

សកម្មភាពខាងលើ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា ទាំងនោះរបស់អាមេរិក គឺជាការចាប់ផ្តើមនៃសង្គ្រាម បច្ចេកវិទ្យាថ្មី ។លោកពូទីនបញ្ជាក់ថា «អាមេរិកកំពុងតែបង្ខំឲ្យក្រុមហ៊ុនHuawei ឃ្លាត់ចេញពីទីផ្សាពិភពលោក ជាសង្គ្រាម បច្ចេកវិទ្យា ចាប់ផ្តើមដោយអាមេរិក»។ លោកពូទីនបន្តទៀតថា សកម្មភាពខាងលើ ធ្វើឲ្យមានវិវាទនៅជុំវិញពិភពលោក ។

អាមេរិក បានហាមក្រុមហ៊ុនHuawei និងបង្ខំឲ្យសម្ព័ន្ធមិត្ត ត្រូវឈប់ប្រើប្រាស់ ផលិតផលរបស់Huawei ទៀតផង ។ បណ្តាក្រុមហ៊ុនធំៗរបស់អាមេរិក បានសម្រេចកាត់ផ្តាច់ ឈប់ប្រើប្រាស់ ឧបករណ៍ទិញពីក្រុមហ៊ុន Huawei ។

រុស្ស៊ីជាប្រទេសដែល ទើបតែចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Huawei ឲ្យ បង្កើតបណ្តាញ 5G នៅក្នុងប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei បានចុះហត្ថលេខា ជាមួយ៣០ប្រទេសជុំវិញពិភពលោក ឲ្យ បង្កើតបណ្តាញ សេវាល្បឿនលឿនជំនាន់ទី៥។ ទាំងនោះជាជោគជ័យ មួយយ៉ាងធំបើទោះបី អាមេរិក វាយប្រហារទៅលើក្រុមហ៊ុននេះក្តី។

នៅពេលនេះក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក Facebook Inc បានប្រកាសលែងឲ្យកម្មវិធីរបស់ខ្លួន អាចត្រូវបានដំឡើងស្រាប់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Huawei ទៀតហើយ ប៉ុន្តែអ្នកជាម្ចាស់ទូរស័ព្ទដែលមាន App នេះស្រាប់ទៅហើយ គឺគ្មានបញ្ហាអ្វីនោះឡើយ។

ក្រុមហ៊ុន Facebook បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អតិថិជនទាំងឡាយណា កំពុងប្រើប្រាស់ស្មាតហ្វូនរបស់ Huawei នឹងនៅតែអាចប្រើប្រាស់កម្មវិធីរបស់ខ្លួន ហើយទទួលបានការអាប់ដេតជាបន្តបន្ទាប់បានដដែល ប៉ុន្តែស្មាតហ្វូន Huawei ស៊េរីថ្មី នឹងលែងមានសិទ្ធិដំឡើងកម្មវិធី Facebook, WhatsApp, និង Instagram ស្រាប់ៗក្នុងទូរស័ព្ទទៀតហើយ ពោលបើចង់ប្រើកម្មវិធីទាំងនេះ គឺត្រូវតែដោនឡូតខ្លួនឯង ខណៈនៅក្នុង App Gallery ផ្ទាល់របស់គ្រប់ស្មាតហ្វូន Huawei គឺមានកម្មវិធីទាំងនេះរួចជាស្រេច។

ជាទូទៅក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំៗ ជារឿយៗតែងចុះកិច្ចព្រមព្រៀងអាជីវកម្ម ដើម្បីដំឡើងកម្មវិធីល្បីៗដូចជា Facebook និងកម្មវិធីពេញនិយមផ្សេងៗទៀត ទុកជាមុនរួចស្រេច ដើម្បីភាពងាយស្រួលសម្រាប់អតិថិជនដែលទិញយកទៅប្រើ គឺមានកម្មវិធីស្រាប់ៗតែម្តង ដោយមិនចាំបាច់ដោនឡូដពី Store នោះឡើយ។ ក្រៅពី Facebook កម្មវិធីដទៃទៀតដូចជា Twitter និង Booking.com ក៏សុទ្ធតែមានជាប់មកស្រាប់នៅលើស្មាតហ្វូនរបស់ Huawei ក្នុងទីផ្សារជាច្រើនផងដែរ។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលអាមេរិក បានប្រកាសដាក់បម្រាមពាណិជ្ជកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ដែល កំពុងមានភាពជឿនលឿនបំផុតរបស់ចិន Huawei និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយចំនួនទៀត ក្រោមហេតុផលថាក្រុមហ៊ុននេះ គំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

ឆ្លើយតបនឹងការគាបសង្កត់ពីអាមេរិក Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ទប់ទល់ទង្វើរបស់អាមេរិក និងបានប្តេជ្ញាជម្នះឧបសគ្គនានា តាំងតែពីឆ្នាំ២០១២ មកម្ល៉េះ នោះគឺជាការរៀបចំបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន សម្រាប់ប្រើលើ Computer, ស្មាតហ្វូន និង ថេប្លេតជាដើមដែលអាចនឹងលេចចេញនៅខែកញ្ញា ឆ្នាំ២០១៩ ដោយមិនពឹងអាស្រ័យទៅលើកម្មវិធី Microsoft និង Android ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់អាមេរិកទៀតនោះឡើយ។ ។

ពាក់ព័ន្ធនិងសង្គ្រាមពាណិជ្ជកម្ម សារព័ត៌មាន​ Channel News Asia ​បានផ្សាយថា អាមេរិកទុកពេលពីរសប្តាហ៍ទៀតដើម្បីឲ្យទំនិញចិនចូលទឹកដីខ្លួន ដោយមិនទទួលរងការដំឡើងពន្ធបន្ថែម។ក្រុមមន្រ្តីអាមេរិកបានប្រកាសទុកពេល០២សប្តាហ៍ ឲ្យក្រុមហ៊ុននាំចេញនៃប្រទេសចិន ដើម្បីនាំយកទំនិញរបស់ ពួកគេចូលមកក្នុងទឹកដីអាមេរិក ដោយមិនត្រូវទទួលរងការដំឡើងពន្ធ២៥ភាគរយ។

កាលពីថ្ងៃទី១០ ខែឧសភា រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធពី១០ភាគរយដល់២៥ភាគរយ លើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ដើម្បីព្យាយាមដាក់សម្ពាធលើទីក្រុងប៉េកាំង ប៉ុន្តែមកទល់ពេលនេះ កិច្ចព្រមព្រៀងនៃបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមិនទាន់លេចរូបរាងដដែល ខណៈចិនបានដំឡើងពន្ធតបតមកវិញ។

តាមរយៈសេចក្តីប្រកាសមួយនាថ្ងៃសុក្រនេះ ទីភ្នាក់ងារតំណាងពាណិជ្ជកម្មអាមេរិក USTR បានពន្យារពេលថ្ងៃផុតកំណត់ គឺពីថ្ងៃទី០១ ខែមិថុនា ទៅដល់ថ្ងៃទី១៥ ខែមិថុនានេះ សម្រាប់ទំនិញមួយចំនួន ដែលត្រូវនាំចូលក្នុងទឹកដីអាមេរិក ដោយមិនទទួលរងការដំឡើងពន្ធ២៥ភាគរយឡើយ ពោលគឺទំនិញទាំងនោះត្រូវយកពន្ធតែ១០ភាគរយដដែល។

គួរជម្រាបថា ទំនិញរបស់ក្រុមហ៊ុនចិនដែលត្រូវនាំចេញមកកាន់សហរដ្ឋអាមេរិក នៅមុនថ្ងៃទី១០ ខែឧសភា ដែលជាថ្ងៃរដ្ឋា ភិបាលអាមេរិកបានប្រកាសដំឡើងពន្ធ គឺត្រូវចូលមកដល់ទឹកដីអាមេរិក ឲ្យបានមុនថ្ងៃទី០១ ខែមិថុនា ប៉ុន្តែឥឡូវ ទំនិញទាំងនោះ ត្រូវបានអនុញ្ញាតឲ្យមានពេលរហូតដល់ពាក់កណ្តាលខែមិថុនានេះ ដើម្បីជៀសវាងពីការយកពន្ធ២៥ភាគរយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print