ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលត្រមូង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កាលពីម៉ោង ៣និង៣០នាទី ថ្ងៃទី០៨ ខែ មិថុនាឆ្នាំ២០១៩ម្សិលមិញនេះ បានចាប់ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀនដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៨ ។
មន្ត្រីនគរបាលស្រុកមេមត់អោយដឹងថា ជនត្រូវចោទឈ្មោះវឿន វ៉ាន់ឌីភេទ ប្រុសអាយុ២៩ឆ្នាំ មានទីលំ នៅភូមិខ្នងក្រពើលិចឃុំត្រមូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលស្រុកមេមត់បន្តថា ការចាប់ ឃាត់ខ្លួនជននេះ គឺធ្វេីឡេីងដោយយោងតាមដីកា លេខ៩១ចុះថ្ងៃ ទី២៥ខែមិថុនាឆ្នាំ២០១៨ចេញដោយលោកស្រី នូ ចន្ទសុគន្ធា ចៅក្រមស៊ើមសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀនប្រព្រឹត្តកាលពីថ្ងៃទី០៧ខែ ឧសភាឆ្នាំ២០១៨ នៅចំនុចភូមិត្បូងវត្តឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីបំពេញបែប បទបញ្ជូនទៅតុលាការចាត់ការតាម និតិវិធី៕ ដោយ ៖ វណ្ណៈ