Update ៖ មួយពព្រិចភ្នែកស្លាប់១១នាក់ និងរបួស៤នាក់..រួមគ្នាគោរពច្បាប់ចរាចរណ៍….មុននេះបន្តិចរន្ធត់បំផុត ! រថយន្ត៣គ្រឿងបុកគ្នា រថយន្តធំបុករថយន្តតូច បណ្តាលឱ្យផ្ទុះឆាបឆេះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មើលមិនឃើញទេពេលវេលាគ្រោះថ្នាក់ ដូចនេះយើងរួមគ្នាគោរពច្បាប់ចរាចរណ៍ និងបើកបរប្រកាន់ខ្ជាប់នូវការយោគយល់អនុគ្រោះគ្នាទៅវិញទៅមក ក្នុងសីលធម៍ មើលចុះ នាវេលាម៉ោងជាង ៦ ល្ងាចថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយ រថយន្តធំបុកជាមួយរថយន្ត ហាយលែនឌេីរ និងរថយន្ត១គ្រឿងទៀត បណ្តាលឱ្យផ្ទុះឆេះរថយន្ត ដោយពុំទាន់មានសេចក្ដី រាយការណ៍ថា មានមនុស្សស្លាប់ ឬ របួសនៅឡើយទេ ។ តែដំណឹងមិនផ្លូវការណ៍ តែអាចទុកចិត្តបានបញ្ជាក់ថា៖ មនុស្សប្រុសស្រីបានស្លាប់ និង៤នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
របាយការណ៍ បឋមពីស្នងការដ្ឋាន នគរបាល ខេត្តកំពង់ ស្ពឺដែលអង្គភាព នគរដ្រេហ្គន ទេីបទទួលបានបញ្ជាក់ថា ករណីនេះកេីត ឡើងនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះ គីទ្បូម៉ែត្រលេខ ៨៥-៨៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ខណៈពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ ។ ព័ត៌មានបន្ថែម អង្គភាព នគរដ្រេហ្គន រាយការណ៍ ពេលក្រោយ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print