រួមគ្នាគោរពច្បាប់ចរាចរណ៍….មុននេះបន្តិចរន្ធត់បំផុត ! រថយន្តធំបុករថយន្តតូច បណ្តាល ឱ្យផ្ទុះឆាបឆេះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មើលមិនឃើញទេពេលវេលាគ្រោះថ្នាក់ ដូចនេះយើងរួមគ្នាគោរពច្បាប់ចរាចរណ៍ និងបើកបរប្រកាន់ខ្ជាប់នូវការយោគយល់អនុគ្រោះគ្នាទៅវិញទៅមក ក្នុងសីលធម៍ មើលចុះ នាវេលាម៉ោងជាង ៦ ល្ងាចថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយ រថយន្តធំបុកជាមួយរថយន្ត ហាយលែនឌេីរ បណ្តាលឱ្យផ្ទុះឆេះរថយន្ត ដោយពុំទាន់មានសេចក្ដី រាយការណ៍ថា មានមនុស្សស្លាប់ ឬ របួសនៅឡើយ ទេ ។
របាយការណ៍ បឋមពីស្នងការដ្ឋាន នគរបាល ខេត្តកំពង់ ស្ពឺដែលអង្គភាព នគរដ្រេហ្គន ទេីបទទួលបានបញ្ជាក់ថា ករណីនេះកេីត ឡើងនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះ គីទ្បូម៉ែត្រលេខ ៨៥-៨៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ខណៈពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ ។ ព័ត៌មានបន្ថែម អង្គភាព នគរដ្រេហ្គន រាយការណ៍ ពេលក្រោយ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print