គេចមិនផុតពីច្បាប់ទេ​ នគរបាល​ស្រុកមេមត់​ចាប់​ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​​ជួញដូរថ្នាំញៀន​ខុសច្បាប់កាលពីឆ្នាំ​២០១៨

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌​ កម្លាំង​ប៉ុស្តិ៍នគរបារដ្ឋបាលត្រមូង នៃអធិការដ្ឋាននគរបាលស្រុកមេមត់​ កាល​ពី​ម៉ោង​ ៣និង៣០នាទី​ ថ្ងៃទី០៨ ខែ មិថុនាឆ្នាំ២០១៩ម្សិលមិញ​នេះ​ បានចាប់ឃាត់ខ្លួនជន​ សង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​ការជួញដូរ ដោយខុស​ ច្បាប់នូវសារធាតុញៀន​ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៨​ ។

មន្ត្រី​នគរបាលស្រុកមេមត់​អោយដឹងថា​ ជនត្រូវចោទឈ្មោះវឿន វ៉ាន់ឌីភេទ ប្រុសអាយុ២៩ឆ្នាំ មានទីលំ នៅភូមិខ្នងក្រពើលិចឃុំត្រមូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។

មន្ត្រី​នគរបាលស្រុកមេមត់​បន្តថា​ ការចាប់​ ឃាត់ខ្លួន​ជននេះ​ គឺធ្វេីឡេីងដោយយោងតាមដីកា​ លេខ៩១ចុះថ្ងៃ ទី២៥ខែមិថុនាឆ្នាំ២០១៨ចេញដោយលោកស្រី នូ ចន្ទសុគន្ធា ចៅក្រមស៊ើមសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុ​ ញៀនប្រព្រឹត្តកាលពីថ្ងៃទី០៧ខែ ឧសភាឆ្នាំ២០១៨ នៅចំនុចភូមិត្បូងវត្តឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីបំពេញបែប បទបញ្ជូនទៅតុលាការចាត់ការតាម និតិវិធី​៕​ ដោយ​ ៖​ វណ្ណៈ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print