បុរសម្នាក់យកកាំបិតចុងស្រួចចាក់សម្លាប់ខ្លួនឯងតែមិនស្លាប់សង្ស័យវិកលចរិក នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នគរបាលស្រុកសៀមប៉ាង នៅជាប់នឹងព្រំប្រទល់ប្រទេសឡាវ បានប្រទះឃើញបុរសម្នាក់ដេកដួល ដោយមានស្នាមរបួសនិងមានឈាមហូរស្រោចពេញខ្លួន ថែមទាំងអក្រាតកាយនោះផងទៀត គ្រានោះបុរសនេះក៏ត្រូវបានក្រុមមន្ត្រីនគរបាល ជួយដឹកយកទៅសង្គ្រោះជីវិត នៅឯមន្ទីរពេទ្យបង្អែកខេត្ត ហើយគេមិនបានដឹងអំពីមូលហេតុ នៃការចាក់ខ្លួនឯងនេះទេ នគរបាលជំនាញបានដាក់ការសង្ស័យថា បុរសនេះមានសតិមិនសូវគ្រប់ ហើយប៉ុនប៉ងចាក់សម្លាប់ខ្លួនឯង ។

12395421_936040379784356_352877798_n

បុរសដែលរងរបួសមានឈាមហូរស្រោចពេញខ្លួននេះ ត្រូវគេប្រទះឃើញដេកដួលនៅចិញ្ចើមផ្លូវលំ១ខ្សែ ក្បែរព្រៃដាច់ស្រយាលមួយជិតព្រំដែនឡាវ កាលពីព្រឹកថ្ងៃ១៧ ខែធ្នូម្សិលមិញ ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

អធិការនគរបាលស្រុកសៀមប៉ាង លោកវរៈសេនីយ៍ទោវ៉ា សុផាន់ បានបា្រប់ឲ្យដឹងថា បុរសរងគ្រោះនេះ គេមិនស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនមែនជាអ្នកដែលរស់នៅក្នុងមូលដ្ឋានស្រុកសៀមប៉ាងនោះដែរ ។ លោកថា បុរសដែលរបួសនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែសំបូរ ចុះជួយនាំយកទៅមន្ទីរពេទ្យ នៅបន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋនៅមូលដ្ឋាននោះ រាយការណ៍ឲ្យបានដឹងនោះរួចមក ។

លោកអធិការស្រុកសៀមប៉ាងបានបន្តថា ក្រោយការជួយសង្គ្រោះបុរសនេះទៅកាន់មន្ទីរពេទ្យហើយនោះ មន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានចុះស៊ើបអង្កេតលើករណីនេះ តែរកមិនឃើញពន្លឺរជុំវិញការចាក់បុរសនេះឲ្យរបួសនោះឡើយ ។ ចំណែក បុរសរងគ្រោះនេះ នៅមិនទាន់អាចសួរនាំបាននោះទេ ព្រោះគាត់មានរបួសធ្ងន់ធ្ងរពេក កំពុងជួយសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ៕

12386704_936040409784353_1560956174_n

12399205_936040396451021_685191567_n

12399034_936040389784355_30596044_n

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print