លោកអូស្មាន ហាស្សាន់ ចូលរួមហូបនំបញ្ចុកឯកភាពជាតិ សាមគ្គីជាតិ ជាមួយបងប្អូនខ្មែរឥស្លាមជាង៥០០នាក់ នៅច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ​ លោក​ឧកញ៉ា បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី បេសកកម្មពិសេស​ បានផ្តល់កិត្តិយសអញ្ជេីញពិសានំបញ្ចុក​ ឯកភាពជាតិ​ សាមគ្គីជាតិ​ ជាមួយបងប្អូននៅស៊ូរ៉ាវភូមិ៤​ សង្កាត់ច្រាំងចំរេះទី១​ និង​ នៅវិហារនូរ៉ុនណាអ៊ីម​ គម.៨​ សង្កាត់ច្រាំងចំរេះ​២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ក្រោមទឹកមុខសប្បាយរីករាយនៃម្លប់សុខសន្តិភាព​ ដែលនាំមកដោយគណបក្សប្រជាជនកម្ពុជា។ ពិធីហូបនំបញ្ចុក ឯកភាពជាតិ សាមគ្គីជាតិ ជាមួយបងប្អូនសាសនិកឥស្លាមជាង៥០០នាក់ នៅច្រាំងចំរេះ២នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ ៧កើតខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៩ មិថុនា ឆ្នាំ ២០១៩ នៅវិហាឥស្លាមគីឡូម៉ែត្រលេខ៨ ។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បេសកកម្មពិសេស បានបញ្ជាក់ថា ៖ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី សញ្ញាណនំបញ្ចុកជាតិ របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។ លោកបន្ដថា៖ ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា ដើម្បី សុខភាពរឹងមាំ ជីវភាពធូធារ សុភមង្គលគ្រួសារ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុនសែនបានអំពាវនាវឲ្យ បងប្អូនខ្មែរឥស្លាម និងគ្រឹស្ទសាសនា ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ២០១៩នេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ ។ សម្ដេចក៏បានអំពាវនាវសូមកុំយកឱកាស នៃកាហូបនំបញ្ចុកនេះជាឱកាសនៃការលាបពណ៌ដាក់គ្នា ជា ពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ ក្នុងនោះសម្ដេចតេជោថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នា ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print