ឃាត់ខ្លួន៥នាក់ដកហូតគ្រឿងញាន៥១៩កញ្ចប់ តូចនិង៥កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖កម្លាំងនគរបាលខ័ណ្ឌដូនពេញដឹកនាំកម្លាំងបើកប្រតិបត្តិការណ៍ចុះបង្ក្រាបថ្នាំញ្ញៀនឃាត់ខ្លួនអ្នកជួញដូរថ្នាំញ្ញៀនចំនួន៥នាក់ដកហូតបានថ្នាំញ្ញៀនចំនួន៥១៩កញ្ចប់តូចនឹង៥កញ្ចប់ធំជញ្ជីងថ្លឹងមួយទូរហ្គេមចំនួន១រួមនឹងឧបករណ៍មួយចំនួនទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩តាមបណ្តោយផ្លូវR6នៅចំណុចបឹងកក់រោងចក្រឆ្នាំងស្ថិតនៅក្នុងភូមិ៣សង្កាត់ស្រះចកខ័ណ្ឌដូនពេញ។

ជនសង្ស័យទីមួយមានឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៣ឆ្នាំស្នាក់នៅមិនពិតប្រាកដជនសង្ស័យទី២មានឈ្មោះហម រ័ត្នថា ភេទប្រុស អាយុ១៧ឆ្នាំភូមិវែងសង្កាត់បឹងកក់២ខ័ណ្ឌទួលគោក ។

ជនសង្ស័យទី៣មានឈ្មោះលី ម៉ាណេត ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅម្តុំរោងចក្រឆ្នាំងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ។
ជនសង្ស័យទី៤មានឈ្មោះឆយ បុរ៉ាភេទប្រុសអាយុ៣១ឆ្នាំភូមិដួង ឃុំដួងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនសង្ស័យទី៥មានឈោះសុ វា់តត្រា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ខ័ណ្ឌមានជ័យ។

តាមសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុដោយមានបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខ័ណ្ឌដូនពេញបានបញ្ជាផ្ទាល់អោយលោកអធិការរង ម៉ៅ ចាន់ថុនទទួលផែនគ្រឿងញ្ញៀនបើកប្រតិបត្តិការណ៍ចុះទៅបង្ក្រាបទីតាំងជួញដូរនឹងប្រើប្រាស់ថ្នាំញ្ញៀនដោយដឹកនាំកម្លាំងសមត្ថកិច្ចចំនាញផ្នែកគ្រឿងចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ក្នុងទីតាំងហ្គេមបាញ់ត្រីរួមនឹងដកហូតបានថ្នាំញ្ញៀនចំនួនសរុបទាំងអស់៥១៩កញ្ចប់តូចនឹង៥កញ្ចប់ធំជញ្ជីងថ្នាំមួយទូរស័ព្ទដៃមួយគ្រឿងរួមនឹងសម្ភារះមួយចំនួនទៀតហើយថែមទាំងដកហូតបានទូរហ្គេមបាញ់ត្រីចំនួនមួយទួរយកទៅអធិការដ្ឋានគរបាលខ័ណ្ឌដូនពេញនៅមុខសមត្ថកិច្ចជនសង្ស័យទាំងនោះបានឆ្លើយសារភាពប្រាប់ថាថ្នាំញ្ញៀនខាងលើនេះពិតជារបស់ពួកគេពិតមែនហើយលក់ចេញខ្លះមួយកញ្ចប់២មុឺនខ្លះ៣មុឺនរៀល។

បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុងតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print