សមត្ថកិច្ចឃាតខ្លួនក្រុមជនសង្ស័យ៨នាក់ តែងធ្វើសកម្មភាពលួចឆក់កាបូបយ៉ាងសកម្មក្នុងក្រុងសៀមរាប បញ្ចូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានខាតខ្លួនជនសង្ស័យ០៨នាក់ពាក់ព័ន្ធឆក់ការបូបយ៉ាងសកម្មនៅក្នុងក្រុងសៀមរាប ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរះសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ សហការជាមួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងសៀមរាប កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានប្រើវិធានការត្រួតពិនិត្យរដ្ឋបាលចំហរ និងស្រាវជ្រាវ ស៊ើបអង្កេត យើងកំណត់មុខសញ្ញាអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) និងឈានដល់ការឃាត់ខ្លួនជាក់ស្តែងចំនួន០៨នាក់៖

១.ឈ្មោះ សេង ស៉ីហ្គិច ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។

២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។

៣.ឈ្មោះ កែវ គង្គា ហៅអាឆាលីឬអាជើងទា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។

៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។

៥.ឈ្មោះ តាវ យីតុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មាសារធាតុញៀន)។

៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ១៧ឆ្នាំ ទិលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។

៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។

៨.ឈ្មោះ ឡាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)  ព្រមទាំងដកហូតវត្ថុតាងរួមមានម៉ូតូធ្វើសកម្មភាពចំនួនបីគ្រឿង៖១.ម៉ាកហុងដាហ្ស៊ូមមឺអ៉ិច សេរីឆ្នាំ២០១៨ ពណ៌សលាយក្រហម កាំរាយកង់ស្ព័រ ពាក់ស្លាកលេខសៀមរាប1AB.6745; ។

២.ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1B.1474; ។ ៣.ម៉ាកហុងដាអាយខុន សេរីឆ្នាំ២០០៨ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខបន្ទាយមានជ័យ1G.1339 និងកុំព្យូទ័រយួរដៃមួយគ្រឿង ម៉ាកLennovo ពណ៌ខ្មៅ និងសម្ភារះមួយចំនួន។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងបានឆ្លើយសារភាពថាបានលួចឆក់កាបូប នៅថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣ៈ០០នាទី ចំណុចកែងផ្លូវបំបែកសាលាកូស្មូ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

-ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខស៊ុបនាគ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧ៈ០០នាទី នៅចំណុចផ្លូវកូម៉ៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខខារ៉ាអូខេព្រីមមៀ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១ៈ០០នាទី ខាងលិចស្ពាននាគ១០០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ៈ០០នាទីថ្ងៃត្រង់ ចំណុចហួសកន្លែងត្រួតពិនិត្យសំបុត្រចាស់ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ៈ០០នាទីថ្ងៃត្រង់ ចំណុចផ្លូវកូម៉ៃហួសផ្លូវបត់ចូលខារ៉ាអូខេញឹក ប៊ុនឆៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ៈ០០នាទី ចំណុចមុខហាងថតរូបសាកលលោក ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

-នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពុំចាំម៉ោង ចំណុចខាងជើងរង្វង់មូលមុខគ្រុឌទៅព្រលានយន្តហោះប្រហែល២០០ម៉ែត្រ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរងខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំងអស់បានកសាងសំនុំរឿងបញ្ចូនទៅតុលាការហើយកាលព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩នេះ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print