ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ០៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ២ ភូមិ គឺភូមិចំការកៅស៊ូ និងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មន្ត្រីបានអោយដឹងថា៖ បិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ២ ភូមិ មានសរុបចំនួន ៧១៨ ក្បាលដី ក្នុងនោះភូមិចំការកៅស៊ូចំនួន ៣៧៩ ក្បាលដី និងភូមិជើងគោចំនួន ៣៣៩ ក្បាលដី ដែលមានប្រជាពលរដ្ធដែលជាម្ចាស់ដីចូលរួមប្រមាណ ៣០០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ៕
...
ដោយ៖ សុខ ខេមរា