ជំនួបលើកទី៣ រវាងអាមេរិក និងកូរ៉េខាងជើង នៅចុងឆ្នាំ​២០១៩នេះ?

ចែករំលែក៖

អ្នកឯកទេសស្តីពីកូរ៉េខាងជើងមកពីអាមេរិក លោក​ Frank Aum   បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង នឹងមានហេតុផល សមស្រប់ដើម្បី ជំនួបពិភាក្សា​ជាមួយអាមេរិក ជាលើកទី​៣  ។ មេដឹកនាំគីមជុងអ៊ុន មានបំណង ចង់ឲ្យអាមេរិក លុបទណ្ឌកម្ម ក្នុងជំនួបលើកទី៣​ ដើម្បីជួយឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងល្អប្រសើរឡើងវិញ​។ ជំនួលើកទី៣នៅពេលនេះគឺ ៥០/៥០ ។

ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង គីមជុង អ៊ុន និងប្រធានាធិបតីអាមេរិកដូណាលត្រាំ និងជួបពិភាក្សាគ្នា​ជាលើកទី​៣នៅចុងឆ្នាំ២០១៩នេះ។សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់បានផ្សាយថា​ នៅក្នុងជំនួបលើកទីមួយនាថ្ងៃទី​១២ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី និង ថ្ងៃទី​២៨ខែកុម្ភៈនៅទីក្រុងហាណូយប្រទេសវៀតណាម  មេដឹកនាំទាំងពីរបានខិតខំដើម្បីឈានដល់កិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានកាត់បន្ថយភាពតានតឹង តាំងពីឆ្នាំ​២០១៧មក ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ និងរួចផុតពីទណ្ឌកម្ម ។ប៉ុន្តែ នៅក្នុងជំនួប នាពេលកន្លងមកថ្មីៗ បរាជ័យ​បានធ្វើឲ្យ អ្នកជំនាញ យលឃើញថា ស្ថានភាព ស្វែងរកសន្តិភាពបញ្ចប់កម្មវិធីបរមាណូកាន់តែពិបាក​។

ប៉ុន្តែលោក Harry Kazianis ​អគ្គនាយកមជ្ឈមណ្ឌុល​ផលប្រយោជន៍កូរ៉េខាងត្បូង បានប្រកាសថា ជំនួបលើកទី៣រវាងមេដឹកនាំទាំងពីរ និងធ្វើឡើង នៅចុងឆ្នាំ​២០១៩នេះ ។ នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាលត្រាំបង្ហាញពីក្តីសង្ឃឹមថានឹង ឈានដល់កិច្ចព្រមព្រៀង​ជាមួយកូរ៉េខាងជើង​ ក្នុងពេលដ៏ខ្លីខាងមុខ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print