អ្នកឯកទេសស្តីពីកូរ៉េខាងជើងមកពីអាមេរិក លោក Frank Aum បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង នឹងមានហេតុផល សមស្រប់ដើម្បី ជំនួបពិភាក្សាជាមួយអាមេរិក ជាលើកទី៣ ។ មេដឹកនាំគីមជុងអ៊ុន មានបំណង ចង់ឲ្យអាមេរិក លុបទណ្ឌកម្ម ក្នុងជំនួបលើកទី៣ ដើម្បីជួយឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងល្អប្រសើរឡើងវិញ។ ជំនួលើកទី៣នៅពេលនេះគឺ ៥០/៥០ ។
ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង គីមជុង អ៊ុន និងប្រធានាធិបតីអាមេរិកដូណាលត្រាំ និងជួបពិភាក្សាគ្នាជាលើកទី៣នៅចុងឆ្នាំ២០១៩នេះ។សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់បានផ្សាយថា នៅក្នុងជំនួបលើកទីមួយនាថ្ងៃទី១២ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី និង ថ្ងៃទី២៨ខែកុម្ភៈនៅទីក្រុងហាណូយប្រទេសវៀតណាម មេដឹកនាំទាំងពីរបានខិតខំដើម្បីឈានដល់កិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានកាត់បន្ថយភាពតានតឹង តាំងពីឆ្នាំ២០១៧មក ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ និងរួចផុតពីទណ្ឌកម្ម ។ប៉ុន្តែ នៅក្នុងជំនួប នាពេលកន្លងមកថ្មីៗ បរាជ័យបានធ្វើឲ្យ អ្នកជំនាញ យលឃើញថា ស្ថានភាព ស្វែងរកសន្តិភាពបញ្ចប់កម្មវិធីបរមាណូកាន់តែពិបាក។
ប៉ុន្តែលោក Harry Kazianis អគ្គនាយកមជ្ឈមណ្ឌុលផលប្រយោជន៍កូរ៉េខាងត្បូង បានប្រកាសថា ជំនួបលើកទី៣រវាងមេដឹកនាំទាំងពីរ និងធ្វើឡើង នៅចុងឆ្នាំ២០១៩នេះ ។ នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាលត្រាំបង្ហាញពីក្តីសង្ឃឹមថានឹង ឈានដល់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ក្នុងពេលដ៏ខ្លីខាងមុខ ៕