នឹកសង្សារទាំងកណ្តាលអាធ្រាត្រ ជិះម៉ូតូស្កាត់ទៅជួប ត្រូវជនសង្ស័យក្រុមធ្លាក់ផ្តួលប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូទៅជួបសង្សារនៅឯកោះពេជ្រ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្តួល ដើម្បីប្លន់យកម៉ូតូរួចជិះគេចខ្លូនដោយសុវត្ងិភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ កែវនិងផ្លូវឌួងងៀប៣ មុខការ៉ាស់សាំង លីមឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះទី១៖ជាម្ចាស់ម៉ូតូមានឈ្មោះខំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់ភូមិត្រពាំងពោធិ  សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។មានស្រុកកំណើតភូមិក្រសាំង ខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរងរបួសដៃស្តាំម្ខាង។
ទី២មិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសក្បាលចង្គង់ជើងឆ្វេង។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យ ដឹងថាមុនកើតរូបគាត់មានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសង់បិុចជិះគ្នាពីរនាក់និងមួយគ្រឿងទៀតដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាខ ឧ មានជ័យ1D-7992ចេញពីម្តុំវង្វង់មូលចោមចៅគោលបំណងទៅជួបសង្សារនៅកោះពេជ្រ លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីតមិនចាំស្លាកលេខបានមកពីក្រោយរួចធ្វើសកម្មភាពធាក់ម៉ូតូរបស់ពួកគាត់ឲ្យដួលអូសជាច្រើនម៉ែត្របណ្តាលមានរងរបួសផងដែរ។ចំណែកជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុក៏មានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះមកដល់ចំណុចកន្លែងកើតហេតុដោយឲ្យជនរងគ្រោះចង្អុលបង្ហាញនៅចំណុចទីតាំងកើតហេតុរួចសមត្ថកិច្ចប្រាប់ថានៅក្នុងសង្កាត់ចៅមចៅ១ទើបសមត្ថកិច្ចខណ្ឌសែនសុខបានទំនាក់ទំនងទៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print