ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជីដូននិងចៅប្រុសបា នស្លាប់ភ្លាមៗខណះរើសបានគ្រាប់បែ កសល់ពីសម័យសង្គ្រាម រួចនាំគ្នាយកដំបំរុងលក់អេតចាយចៃ ដន្យផ្ទុះលាន់កករើកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលា ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែ មិថុនាឆ្នាំ២០១៩ស្ថិតនៅភូមិសំបូ រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចកងេាជអាវុធហត្ ថស្រុកបានអោយដឹងថាជីដូនដែលស្លា ប់មានឈ្មោះផង់សុភីអាយុ៦៥ឆ្នាំ មុខរបរកសិករ និងចៅប្រុសឈ្មោះ ឃួន បញ្ញា អាយ១០ឆ្នាំមុខរបរសិស្ស អ្នកទាំង២រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជីដូននិងចៅប្រុសមានជីវភាពក្រីក្ រខ្វះខាតទើបបាននាំគ្នាយកគ្រាប់ បែកក្រសាំងដំបំរុងយកលក់ដើម្បីទិ ញម្ហូបនៅកន្លែងទិញ-លក់អេតចាយកន្ លែងកើតហេតុស្រាប់តែជួបហេតុការណ៏ គួរអោយរន្ធត់ បែបនេះតែម្ដង។
សពទាំង២នាក់ជីដូននិងចៅត្រូវបា នសមត្ថកិច្ចធ្វើកំណត់ហេតុនិងបា នប្រគល់អោយក្រុមគ្រួសារយកមកធ្វើ បុណ្យតាមប្រពៃណីទាំងក្ដុកក្ដួ លនិងសោកសង្រេងបំផុត ៕