ជក់ថ្នាំ ផឹកស្រាបៀ បែកគំនិតចង់ចាប់រំលោភនារីម្នាក់មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់ត្រូវបានសន្តិសុខនិងអ្នកបោសសំរាមឃាត់ខ្លួនយកមកឲ្យសមត្ថកិច្ច និងពីរនាក់ទៀតសមត្ថកិច្ចទៅឃាត់ខ្លួនដល់កន្លែងកើតហេតុខណះខ្លួនបំរ៉ុងចាប់រំលោភលើនារីម្នាក់។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១០ខែមិថុនាឆ្មាំ២០១៩ស្ថិតនៅក្នុងផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ខាងក្រោយទីស្តីការគណៈរដ្ធមន្ត្រីសង្កាត់មិត្តភាព ខណ្ឌ៧មករា។

បើយោងតាមការអះអាងពីនារីរងគ្រោះបានអោយដឹងថា រូបនាងឈ្មោះខ ស ឃ អាយុ២៦ឆ្នាំបម្រើការងារនៅហាងជូសុីសាឡន នៅមុនពេលកើតហេតុជនសង្ស័យម្នាក់មកទិញស្រាបៀរអាន់ឆរ័ប្រាំកំប៉ុងពីអ៑ុំស្រីម្នាក់ស្គាល់គ្នានិងរូបនាងទាំងមិនទាន់ឲ្យលុយ ។មួយសន្ទុះក្រោយមកអ៑ុំស្រីអ្នកលក់ស្រាបៀរក៍ទៅផ្សារហើយរូបនាងក៍ជួយមើលនិងលក់ឲ្យ ក្រោយមកស្រាប់តែជនសង្ស័យដដែលមកទិញចំនួនប្រាំកំប៉ុងម្តងទៀត រូបនាងក៍ទាលុយស្រាប់តែជនសង្ស័យបានទាញកញ្ឆក់ស្រាបៀរពីរូបនាងហើយបាន​ហៅនិងបបួលឲ្យទៅយកលុយ។

នាងបានបន្តទៀតថាពេលនោះរូបខ្លួនបានដើរតាមដើម្បីទៅយកលុយដល់ក្នុងផ្ទះដែលគេទុកចោលដ្រាប់តែសង្ស័យខាងលើបានស្ទុះមកចាប់កដៃរបស់ខ្លួនទាញចូលក្នុងផ្ទះនោះតែសំណាងបានសន្តិសុខនិងអ្នកបោសសំអាតថ្នល់ឃើញបានស្រែកនិងនាំគ្នាមកជួយនិងចាប់ជនសង្ស័យយកមកប្រគល់នគរបាលក្រោយមកនគរបាលបានបន្តទៅចាប់បក្សពួកគេពីរនាក់ទៀត។

ជនសង្ស័យដែលដែលចាប់ជនរង់គ្រោះឈ្មោះឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងបក្សពួកពីរនាក់ទៀតត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់មិនភាព ដើម្បីសាកសួរ៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print