ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទេះឃើញដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់មួយ ទាល់តែធំក្លិនស្អុយ ទើបមានគេដឹងបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០៥ នៅបន្ទាប់លេខ២០៣ នៃផ្ទះសំណាក់ហេងពេច្រ ត្រង់ចំណុចផ្លូវមុនីវង្សកែងផ្លូវលេខ៨៤ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ប្រភពពីមន្ដ្រីនគរបាលបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសដែលដេកស្លាប់ នោះឈ្មោះCombe Nicholas Jonh អាយុ៥៤ឆ្នាំ ជាភ្ញៀវទេសចរណ៌ បានចូលមកស្នាក់នៅផ្ទះសំណាក់កើតហេតុកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រាល់ថ្ងៃគេតែងជនជាតិអង់គ្លេសរូបនោះ ចេញចូលបន្ទប់ផ្ទះសំណាក់ជាធម្មតា។ ប៉ុន្តែរយៈពេល២ទៅ៣ថ្ងៃនេះ គេមិនដែលបានឃើញគាត់ទេ ទើបសន្តិសុខផ្ទះសំណាក់ការឆ្ងល់ក៏ឡើងទៅមើលឃើញបន្ទប់បិតទ្វារជិត ហើយហៅមិនមានការឆ្លើយ ទើបអើតមើលឃើញដេកស្លាប់ស្គូកស្តឹង និងមានធំក្លិនស្អុយទើបរាយកាណ៌ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យទេម្ដង។
ក្រោយពីធ្វើកោសល្យវិច័យរបស់គណៈកម្មការចម្រុះបញ្ជាក់ថា ជនជាតិអង់គ្លេសដេកស្លាប់ដោយសារគាំងបេះដូងដោយមានជម្ងឺបេះដូង។ បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀត។
គួររំលឹកថា ផ្ទះសំណាក់យីហោហេងពេជ្រនោះ មានជនបរទេសចំនួន២នាក់ហើយបានដេកស្លាប់នៅផ្ទះសំណាក់នោះ ដែលករណីនេះ គេសង្ស័យថា ជនបរទេសដែលស្លាប់ទាំងនោះគឺប្រហែលជាការប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់នោះលើសកំរិត ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់បន្តបន្ទាប់ដូច្នេះ ៕
ដោយ៖ វិបុល