ជនជាតិ​អង់គ្លេស​ម្នាក់​ដេក​ស្លាប់​នៅផ្ទះ​សំណាក់​ហេង​ពេជ្រ​ទាល់តែ​ធំ​ក្លិនស្អុយ​ទើប​ដឹង

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទេះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ ផ្ទះសំណាក់​មួយ​ ទាល់តែ​ធំ​ក្លិនស្អុយ​ ទើប​មាន​គេ​ដឹង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០៥​ នៅ​បន្ទាប់​លេខ​២០៣​ នៃ​ផ្ទះសំណាក់​ហេង​ពេ​ច្រ​ ត្រង់​ចំណុច​ផ្លូវ​មុនី​វង្ស​កែង​ផ្លូវ​លេខ​៨៤​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ខណ្ឌដូនពេញ​។​

Nita-18-A-17-Full

​ប្រភព​ពី​មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​អង់គ្លេស​ដែល​ដេក​ស្លាប់​ នោះ​ឈ្មោះ​Combe​ Nicholas​ Jonh​ អាយុ​៥៤​ឆ្នាំ​ ជា​ភ្ញៀវ​ទេសចរ​ណ៌​ បាន​ចូល​មក​ស្នាក់​នៅផ្ទះ​សំណាក់​កើតហេតុ​កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រាល់ថ្ងៃ​គេ​តែង​ជនជាតិ​អង់គ្លេស​រូប​នោះ​ ចេញចូល​បន្ទប់​ផ្ទះសំណាក់​ជា​ធម្មតា​។​ ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​ គេ​មិន​ដែល​បានឃើញ​គាត់​ទេ​ ទើប​សន្តិសុខ​ផ្ទះសំណាក់​ការ​ឆ្ងល់​ក៏​ឡើង​ទៅ​មើលឃើញ​បន្ទប់​បិត​ទ្វារ​ជិត​ ហើយ​ហៅ​មិន​មានការ​ឆ្លើយ​ ទើប​អើត​មើលឃើញ​ដេក​ស្លាប់​ស្គូ​ក​ស្តឹង​ និង​មាន​ធំ​ក្លិនស្អុយ​ទើប​រាយ​កាណ៌​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ​ទេ​ម្ដង​។​

​ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​របស់​គណៈកម្មការ​ចម្រុះ​បញ្ជាក់​ថា​ ជនជាតិ​អង់គ្លេស​ដេក​ស្លាប់​ដោយសារ​គាំងបេះដូង​ដោយ​មាន​ជម្ងឺ​បេះដូង​។​ បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្ត​ខ្មែរ​សូ​វៀត​។​

​គួរ​រំលឹក​ថា​ ផ្ទះសំណាក់​យីហោ​ហេង​ពេជ្រ​នោះ​ មាន​ជនបរទេស​ចំនួន​២​នាក់​ហើយ​បាន​ដេក​ស្លាប់​នៅផ្ទះ​សំណាក់​នោះ​ ដែល​ករណី​នេះ​ គេ​សង្ស័យ​ថា​ ជនបរទេស​ដែល​ស្លាប់​ទាំងនោះ​គឺ​ប្រហែលជា​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​លើស​កំរិត​ ទើប​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​បន្តបន្ទាប់​ដូច្នេះ​ ៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print