​មន្ដ្រី​កាំកុងត្រូល​ព្រែក​ចាក​អង្គុយ​ចាំ​យក​លុយ​ពី​ទំនិញ​គ្មាន​គុណភាព​នាំ​ចូល​ពី​ប្រទេស​វៀតណាម

ចែករំលែក៖

​ខេត្ដកំពត​៖​ ប្រជាពលរដ្ឋ​បានឱ្យ​ ដឹង​ថា​មន្ដ្រី​កាំ​កុង​ត្រូវ​ច្រក​ព្រែក​ចាក​ក្នុង​ខេត្ដកំពត​បាន​បើកដៃ​ឱ្យ​ទំនិញ​ខូច​គុណ​ ភាព​ និង​ប្រើប្រាស់​សារធាតុ​គីមី​ដ៏​គ្រោះ​ ថ្នាក់​ពី​វៀតណាម​ចូល​មក​ក្នុង​ប្រទេស​ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ ។​

re (1) copy

​ការ​រិះគន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ទំនិញ​ដែល​ដឹក​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា​ភាគច្រើន​ជា​ទំនិញ​បរិភោគ​ហួស​កាលបរិច្ឆេទ​ឱ្យ​ប្រើប្រាស់​ និង​ខូចគុណភាព​ដែល​ធ្វើ​ ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ត្រូវ​បាន​នាំ​ចូល​ជា​រៀងរាល់ថ្ងៃ​ក្រោម​ក្រសែ​ ភ្នែក​មន្ដ្រី​កាំកុងត្រូល​ ។​

​តាម​សេចក្ដីរាយការណ៍​ថា​ គ្រឿង​ បរិភោគ​ដែល​មាន​ដូច​ជា​ ភេសជ្ជៈ​ បន្លែ​ និង​ គ្រឿង​សមុទ្រ​ភាគច្រើន​ត្រូវ​បាន​ គេ​នាំ​ចូល​នៅ​ពេល​យប់​ និង​ទៀប​ភ្លឺ​ ដោយ​គ្មាន​មន្ដ្រី​កាំកុងត្រូល​ណា​ឆែកឆេរ​ និង​ត្រួតពិនិត្យ​នោះ​ទេ​ ដោយ​គេ​ដឹង​ថា​ ក្រុម​មន្ដ្រី​ទាំងនោះ​បាន​ត្រូវរ៉ូវ​គ្នា​រួច​ ហើយ​ជាមួយ​ឈ្មួញ​ ។​ ចំណែក​ពេល​ថ្ងៃ​ គឺ​គេ​បាន​អង្គុយ​ហុចដៃ​យក​លុយ​ពី​រថ​ យន្ដ​ដឹក​ទំនិញ​តាម​របៀប​ត្រង់ៗ​តែ​ម្ដង​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ប៉ុន្មាន​ខែ​កន្លង​ ទៅ​នេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្លាប់​បាន​ឃាត់​ម៉ូតូ​ចំនួន​៣​គ្រឿង​ ដែល​នាំ​គ្រឿង​សមុទ្រ​ក្រៀម​ពី​វៀតណាម​ ចូល​តាម​ច្រក​ព្រែក​ចាក​មក​ក្នុង​ខេត្ដ​ កំពត​ ហើយ​ក្រោយ​ពី​ការ​ឃាត់​នោះ​ មន្ដ្រី​ជំនាញ​បាន​ត្រួតពិនិត្យ​គុណភាព​ ទំនិញ​រក​ឃើញ​ជាតិ​បូ​រ៉ា​ក់​ដែល​ជា​សារ​ ធាតុគីមី​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ ជា​ពិសេស​ជំងឺ​ មហារីក​តែម​ន្ដ្រី​កាំកុងត្រូល​ប្រចាំការ​ នៅ​ច្រក​នោះ​បែរជា​ធ្វើ​មិនដឹង​ ។​

​ទាក់ទង​បញ្ហា​នេះ​លោក​ ពៅ​ ខេ​ម​រិ​ទ្ធ​ ប្រធាន​ប៉ុស្ដិ៍​កាំកុងត្រូល​ច្រក​ព្រែក​ចាក​ បាន​ថ្លែងប្រាប់​ដោយ​ទទួលស្គាល់​ថា​ ពិត​ ជា​មានការ​យក​លុយ​ពី​ទំនិញ​ទាំងនោះ​ មែន​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ យក​ ជា​ថ្នូរ​នឹង​សេវា​អ្វី​នោះ​ទេ​ ។​ លោក​បន្ថែម​ ថា​រាល់ពេល​ទំនិញ​ចេញចូល​មន្ដ្រី​កាំកុងត្រូល​ប្រចាំការ​២៤​ម៉ោង​ចាំ​ត្រួតពិនិត្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ។​

​បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា​ការ​ ដែល​មន្ដ្រី​កាំកុងត្រូល​អង្គុយ​នៅ​ប៉ុស្ដិ៍​ យាម​២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ​គឺ​ ដើម្បី​យក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​ខូច​គុណ​គ្មាន​តែ​ប៉ុណ្ណោះ​ ៕​

...

ដោយ៖ ហេង​សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print