ឈ្មួញ​កាយ​ដី​លក់​ក្រោម​រូបភាព​គម្រោង​ចាក់​ដី​សាលារៀន​ភូមិ​ភ្នំ​ក្រោម​ប្រជាពលរដ្ឋ​សំណូមពរ​អភិបាលក្រុង​ជួយ​មើល​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ ដី​ព្រៃ​លិច​ទឹក​ជាង​ ៣​ហិ​កតា​ត្រូវ​បាន​ឈ្មួញ​កាយ​ដី​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ជម្រៅ​ដល់​ក្បាល​ ប្រេត​ទៅ​ហើយ​តែ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ ពាក់ព័ន្ធ​យកចិត្ដទុកដាក់​ត្រួតពិនិត្យ​ឱ្យ​ បាន​ច្បាស់លាស់​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ ឈ្មួញ​បានចិត្ដ​ក្នុង​លេស​កាយ​ដី​យក​មក​ចាក់​នៅ​ទីតាំង​សាងសង់​សាលា​បឋម​ សិក្សា​របស់​កូរ៉េ​ដែល​ការ​ពិត​គេ​កាយ​ដី​ នេះ​រាប់​សិប​ឆ្នាំ​មក​ហើយ​តែ​ពុំ​បាន​យក​ដី​ទាំងនេះ​ទៅ​ចាក់​នៅ​ទីតាំង​សាលា​នោះ​ ទេ​គឺ​យក​ដី​ទាំងនោះ​ទៅ​លក់​តាម​ផ្ទះ​ ។​

re copy

​ប្រភព​បានឱ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ដី​ មិន​តិច​ជាង​ពី​៣៥០​ទៅ​៤០០​រថយន្ដ​ ដែល​ដឹក​ដោយ​រថយន្ដ​បែន​ដឹក​ដី​បន្ដ​ កន្ទុយ​គ្នា​ចេញពី​រណ្ដៅ​យក្ស​ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប​ ក្រុង​សៀម​ រាប​ ខេត្ដសៀមរាប​ ។​ តំបន់​នេះ​ជា​តំបន់​ ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ហាមឃាត់​នេះ​ តែ​ រថយន្ដ​មិន​តិច​ជាង​៥០​គ្រឿង​នោះ​ទេ​ ដែល​បាន​ដឹក​ដី​លក់​នៅ​ក្នុង​ក្រុង​សៀម​ រាប​ ។​ កន្លង​មក​ទូរទស្សន៍​កាសែត​ជា​ ច្រើន​បាន​ចុះ​ផ្សាយ​ពី​រឿង​នេះ​ម្ដង​រួច​មក​ហើយ​ដែល​ម្ចាស់​ដី​បាន​អះអាង​ថា​ គេ​ កាយ​ដី​នេះ​ដើម្បី​ធ្វើ​ផ្លូវ​អភិវឌ្ឍ​ឃុំ​តែ​ ធាតុ​ពិត​ដី​ដែល​បាន​ដឹក​ចេញពី​រណ្ដៅ​ ទាំង​ប៉ុន្មាន​ពុំ​ត្រូវ​បាន​ចាក់​ធ្វើ​ផ្លូវ​នោះ​ទេ​ ទើប​អភិបាល​ ក្រុង​បញ្ជា​ឱ្យ​ផ្អាក​ និង​ហាម​ ដាច់ខាត​មិន​ឱ្យ​កាយ​ដី​នេះ​ ។​ បន្ទាប់​មក​ នៅ​ពេល​ថ្មីៗ​នេះ​ម្ចាស់​ដី​បាន​កាយ​ដី​ម្ដង​ ទៀត​ដោយ​ហេតុផល​ថា​គេ​យក​ទៅ​ចាក់​កន្លែង​សាងសង់​សាលារៀន​ ។​

​ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ទីតាំង​ ចាក់​ដី​សម្រាប់​សាងសង់​សាលារៀន​ ក្រោម​ការ​ឧបត្ថម្ភ​របស់​កូរ៉េ​នេះ​មិន​ សូវ​មានការ​ចាក់​ដី​នោះ​ទេ​ គឺ​៥​ថ្ងៃ​ឃើញ​ ចាក់​៣​រថយន្ដ​ជួន​ថ្ងៃ​ខ្លះ​អត់​ឃើញ​មក​ ចាក់​សោះ​កន្លះ​ខែ​ចាក់​៥​រថយន្ដ​ហើយ​ ឃើញ​ចាក់​ដី​នេះ​អស់​រយៈពេល​៥​ខែ​ មក​ហើយ​មិន​ទាន់​បាន​ពេញ​ទៀត​ ហើយ​ ក៏​មិនដឹង​ថា​ថ្ងៃ​ណា​នឹង​បាន​ចាក់​ពេញ​ អស់​ទេ​បើ​ចាក់​ខានៗ​បែប​នេះ​ ។​ ពួក​គាត់​ ជា​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​មាន​ ការ​ចាក់​ដី​ឱ្យ​ពេញ​ឆាប់ៗ​ ដោយសារ​តែ​ ទន្ទឹងរង់ចាំ​ជា​ច្រើន​ឆ្នាំ​ហើយ​មិនឃើញ​ ពេញ​សោះ​ ហើយ​ពេល​ណា​ទៅ​ទើបបាន​ សាងសង់​សាលារៀន​ ។​

​លោក​ រ៉ា​នី​ រ៉ែ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថាមពល​ខេត្ដសៀមរាប​បាន​និយាយ​ថា​ លោក​មិន​បានដឹង​ទេ​ រឿង​ការ​កាយ​ដី​ នៅ​តំបន់​ភ្នំ​ក្រោម​នេះ​តែ​យ៉ាងណា​ចាំ​ឱ្យ​ មន្ដ្រី​ចុះ​ទៅ​មើល​ ព្រោះ​លោក​មិន​បាន​ ដឹង​ទាល់តែ​សោះ​ដោយសារ​តែ​ខាង​ក្រុង​ពុំ​បាន​ផ្ដល់​ដំណឹង​ហើយ​ក៏​ពុំ​មានច្បាប់​ ណា​បញ្ជូន​មក​ខាង​លោក​ដែរ​ ។​

​ចំណែក​លោក​ ស៊ូ​ ផ្លា​តុង​ អភិបាល​ ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ទៅ​ នឹង​ការ​កាយ​ដី​នេះ​ គឺ​មាន​ក្រុមហ៊ុន​មួយ​ គាត់​បាន​ធ្វើ​កិច្ចសន្យា​កាយ​ដី​ដើម្បី​ចាក់​ធ្វើ​សាលារៀន​របស់​កូរ៉េ​ ដែល​មាន​ដី​ ចំនួន​៥​ម៉ឺន​ទៅ​៦​ម៉ឺន​ម៉ែត្រគូប​ទើប​ពេញ​ ។​ ចំណែក​ការ​ដឹក​ដី​យក​មក​ចាក់​នេះ​ គឺ​ ពុំ​បាន​ជួល​គេ​ទេ​ គឺ​គេ​បាន​ដឹក​យក​ទៅ​ លក់​ខ្លះ​ហើយ​ឆ្លៀតពេល​ដឹក​មក​ចាក់​ឱ្យ​សាលា​ខ្លះ​ដែល​ការ​ដឹក​នេះ​គឺ​គ្មាន​កំណត់​ ទេ​ តែ​ទោះជា​យ៉ាងណា​គឺ​លោក​នឹង​ជំរុញ​ ឱ្យ​គេ​ចាក់​ឱ្យ​ពេញ​ដើម្បី​សាងសង់​សាលារៀន​ឱ្យ​បាន​ឆាប់​ ។​ ម្យ៉ាងទៀត​ការ​ដឹក​ ចេញ​ទៅ​លក់​នេះ​លោក​នឹង​ហៅ​មក​ ណែនាំ​មិន​ឱ្យ​ដឹក​ទៅ​លក់​ទាំងស្រុង​នោះ​ ទេ​ គឺ​ត្រូវ​ចាក់​សាងសង់​សាលារៀន​សិន​ ហើយ​សល់​ប៉ុន្មាន​លក់​ក៏​លក់​ចុះ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print