ខេត្ដកំពត៖ ប្រជាពលរដ្ឋបានឱ្យ ដឹងថាមន្ដ្រីកាំកុងត្រូវច្រកព្រែកចាកក្នុងខេត្ដកំពតបានបើកដៃឱ្យទំនិញខូចគុណ ភាព និងប្រើប្រាស់សារធាតុគីមីដ៏គ្រោះ ថ្នាក់ពីវៀតណាមចូលមកក្នុងប្រទេស ដោយគ្មានការត្រួតពិនិត្យ ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីមាន ប្រជាពលរដ្ឋបានប្រទះឃើញទំនិញដែលដឹកពីវៀតណាមមកលក់នៅកម្ពុជាភាគច្រើនជាទំនិញបរិភោគហួសកាលបរិច្ឆេទឱ្យប្រើប្រាស់ និងខូចគុណភាពដែលធ្វើ ប៉ះពាល់ដល់សុខភាពអ្នកទទួលទានត្រូវបាននាំចូលជារៀងរាល់ថ្ងៃក្រោមក្រសែ ភ្នែកមន្ដ្រីកាំកុងត្រូល ។
តាមសេចក្ដីរាយការណ៍ថា គ្រឿង បរិភោគដែលមានដូចជា ភេសជ្ជៈ បន្លែ និង គ្រឿងសមុទ្រភាគច្រើនត្រូវបាន គេនាំចូលនៅពេលយប់ និងទៀបភ្លឺ ដោយគ្មានមន្ដ្រីកាំកុងត្រូលណាឆែកឆេរ និងត្រួតពិនិត្យនោះទេ ដោយគេដឹងថា ក្រុមមន្ដ្រីទាំងនោះបានត្រូវរ៉ូវគ្នារួច ហើយជាមួយឈ្មួញ ។ ចំណែកពេលថ្ងៃ គឺគេបានអង្គុយហុចដៃយកលុយពីរថ យន្ដដឹកទំនិញតាមរបៀបត្រង់ៗតែម្ដង ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លង ទៅនេះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្លាប់បានឃាត់ម៉ូតូចំនួន៣គ្រឿង ដែលនាំគ្រឿងសមុទ្រក្រៀមពីវៀតណាម ចូលតាមច្រកព្រែកចាកមកក្នុងខេត្ដ កំពត ហើយក្រោយពីការឃាត់នោះ មន្ដ្រីជំនាញបានត្រួតពិនិត្យគុណភាព ទំនិញរកឃើញជាតិបូរ៉ាក់ដែលជាសារ ធាតុគីមីម្យ៉ាងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជាពិសេសជំងឺ មហារីកតែមន្ដ្រីកាំកុងត្រូលប្រចាំការ នៅច្រកនោះបែរជាធ្វើមិនដឹង ។
ទាក់ទងបញ្ហានេះលោក ពៅ ខេមរិទ្ធ ប្រធានប៉ុស្ដិ៍កាំកុងត្រូលច្រកព្រែកចាក បានថ្លែងប្រាប់ដោយទទួលស្គាល់ថា ពិត ជាមានការយកលុយពីទំនិញទាំងនោះ មែន តែលោកមិនបានបញ្ជាក់ថា យក ជាថ្នូរនឹងសេវាអ្វីនោះទេ ។ លោកបន្ថែម ថារាល់ពេលទំនិញចេញចូលមន្ដ្រីកាំកុងត្រូលប្រចាំការ២៤ម៉ោងចាំត្រួតពិនិត្យទាំងយប់ទាំងថ្ងៃ ។
បើតាមប្រជាពលរដ្ឋនិយាយថាការ ដែលមន្ដ្រីកាំកុងត្រូលអង្គុយនៅប៉ុស្ដិ៍ យាម២៤ម៉ោងលើ២៤ម៉ោងនោះគឺ ដើម្បីយកលុយពីឈ្មួញដឹកទំនិញខូចគុណគ្មានតែប៉ុណ្ណោះ ៕
ដោយ៖ ហេងសូរិយា