ខេត្តកំពង់ចាម : នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ចបានបើក កិច្ចសហប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានការញុះញង់ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យ១នាក់ ជាមនុស្សស្រី និងដកហូតថ្នាំញៀនប្រមាណ២៩កញ្ចប់ធំតូច ។
លោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនជនសង្ស័យឈ្មោះ ដុះ ឃុនណា ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន២៩កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃ០២គ្រឿង នឹង ប្រាក់ញុះញង់ ១០០០០០រៀល ។
លោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយដឹងទៀតថា ប្រតិបត្តិការនេះដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមាន វិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន ៕ ដោយ :វណ្ណៈ