នគរបាលខេត្តកំពង់ចាម ឃាត់មនុស្សស្រីម្នាក់ ដកហូតថ្នាំញៀន២៩កញ្ចប់ធំតូច

ចែករំលែក៖

ខេត្តកំពង់ចាម : នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរ​បាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ចបានបើក កិច្ចសហប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានការញុះញង់ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យ១នាក់ ជាមនុស្សស្រី និងដកហូតថ្នាំញៀនប្រមាណ២៩កញ្ចប់ធំតូច ។

លោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនជនសង្ស័យឈ្មោះ ដុះ ឃុនណា ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅ ភូមិ​ចំការអណ្តូង ឃុំចំការ​អណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន២៩​កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃ០២គ្រឿង នឹង ប្រាក់ញុះញង់ ១០០០០០រៀល ។

លោកវរសេនីយ៍ ទោ ជីវ សេងរស់ នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយដឹងទៀតថា ប្រតិបត្តិការនេះដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមាន វិធានការ​បង្ក្រាបសកម្មភាពគ្រឿង​ញៀន ៕ ដោយ :វណ្ណៈ

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print