តាមការប្រកាសរបស់នាយករដ្នមន្ដ្រី រុស្ស៊ី លោក ម៉េតវើឌីវ បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានចុះកិច្ចព្រមព្រមពាណិជ្ជកម្មទ្វេភាគីដែលមានទឹកប្រាក់រហូតដល់ទៅ២០០ ពាន់លានដុល្លារនៅឆ្នាំ២០២០ ។
លោកម៉េតវើឌីវ ពេលនេះបានដឹក នាំគណៈប្រតិភូទៅកាន់ប្រទេសចិនជំរុញ ទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងឡើងក្នុងពេលដែលពាណិជ្ជកម្មឱ្យរបស់រុស្ស៊ីនៅ តំបន់អឺរ៉ុបបានបាត់បង់ជាងពាក់កណ្ដាលទៅហើយនោះ ។
វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីនិងចិន បានកើនឡើងដល់ទៅ៥០ភាគរយនៅឆ្នាំ ២០១៥ និងមានជំហានកើនឡើងជាបន្ដ ទៀតនៅឆ្នាំខាងមុខ ។ វិស័យដែលអាច រកបានប្រាក់ចំណូលច្រើននោះគឺថាមពល ប្រេងដែលរុស្ស៊ីលក់ទៅឱ្យចិនក្រោយពេល ផ្អាកលក់នៅតំបន់អឺរ៉ុបបណ្ដាលមកពីការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច ។
នៅក្នុងតំបន់អាស៊ីគេអាចនិយាយបាន ថា រុស្ស៊ីមិនអាចអូសទាញប្រទេសណា ក្រៅពីចិននោះឡើយ ដោយសារចិន ត្រូវការថាមពលពីរុស្ស៊ី ចំណែកប្រទេស ដទៃទៀតត្រូវការអាមេរិកជួយ ដូច្នេះ ប្រទេសទាំងនោះមិនអាចចងសម្ពន្ធមិត្ដជិតស្និទ្ធជាមួយរុស្ស៊ីឡើយ ។
ការបង្វែរទិសដៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ីពិបាកក្នុងការទទួល ជោគជ័យដោយសារតែអាមេរិក និង លោកខាងលិចបានមកដល់ទីមុនរុស្ស៊ីយូរ ហើយ ។
ប្រទេសដែលរុស្ស៊ីចាត់ទុកថា ជាតំបន់ ដែលអាចជួយស្រោចស្រង់សេដ្ឋកិច្ចខ្លួន បាននោះមានតំបន់អាស៊ីភាគខាងកើតក្នុងនោះមានប្រទេសចិន ជប៉ុន ក៏ដូចជា ប្រទេសឥណ្ឌា ប៉ុន្ដែប្រទេសទាំងនោះគឺ ជាដៃគូរបស់អាមេរិកទៅវិញ ។ អ្វីដែល រុស្ស៊ីសង្ឃឹមជាងគេនោះគឺប្រទេសចិន ហើយនៅពេលខាងមុខប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច ទៅកាន់អាមេរិកដើម្បីរឹតចំណងមិត្ដភាព ដោយសារតែចិនមិនចង់ឱ្យខ្លួនធ្លាក់ក្នុងគន្លងរបស់រុស្ស៊ីត្រូវលោកខាងលិចដាក់ទណ្ឌកម្មនោះឡើយ ។
ចំណុចទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីបង្ហាញការខកចិត្ដចំពោះសម្ពន្ធមិត្ដចិន ដែលងាកទៅកាន់អាមេរិកវិញនោះ។ អ្វី ដែលចិនចង់បាននោះគឺការចូលទៅកាន់អាមេរិកនិងអឺរ៉ុបដែលជាទីតាំងអាច ជួយឱ្យសេដ្ឋកិច្ចចិនកាន់តែប្រសើរថែមទៀតស្របទៅតាមដំណើរឆ្ពោះទៅកាន់ លោកខាងលិចរបស់ចិន ។
សារព័ត៌មានឯករាជ្យបានផ្សាយអត្ថ បទវិភាគមួយដែលមានចំណងជើងថា រុស្ស៊ីឆ្ពោះទៅទិសខាងកើត ចិនឆ្ពោះទៅ ទិសខាងលិចដោយនៅក្នុងអត្ថបទនោះ ទីក្រុងប៉េកាំងបានស្នើបង្កើតតំបន់ពាណិជ្ជ កម្មសេរីជាមួយសហគមន៍អឺរ៉ុប ។
នាយករដ្ឋមន្ដ្រីចិនលោក លី ខឺជាំង ក្រោយជំនួបពិភាក្សានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកលោកបានអំពាវនាវ ឱ្យលុបចោលរបាំងពន្ធដារសំខាន់ៗនៅក្នុង ពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបនឹងចិន។ ប្រសិនបើកិច្ចព្រមព្រៀងខាងលើ ទទួល បានជោគជ័យចិនអាចនឹងទិញបានក្រុមហ៊ុន ឬបើកក្រុមហ៊ុនជាច្រើននៅ លោក ខាងលិចដើម្បីបំពេញមហិច្ឆតាពង្រីក អំណាចរបស់ទីក្រុងប៉េកាំង ។
បញ្ហាលំបាករបស់ចិនក្នុងការឆ្ពោះ ទៅកាន់លោកខាងលិចពិសេសគឺអឺរ៉ុប ដោយសារតែអាមេរិក និងអឺរ៉ុបកំពុង តែអភិវឌ្ឍដៃគូពាណិជ្ជកម្ម និងវិនិយោគ ឆ្លងទ្វីប TTIP ។ ទាំងនោះហើយបានបង្ក ផលលំបាកយ៉ាងខ្លាំងដល់ចិនក្នុងការទិញ យីហោក៏ដូចជាបច្ចេកវិទ្យាអឺរ៉ុប ។
បើទោះបីចិនពេញចិត្ដយ៉ាងខ្លាំងទៅ នឹងលទ្ធផលនៃកិច្ចប្រជុំចិនអឺរ៉ុប លើកទី ១៧កន្លងមក ប៉ុន្ដែបណ្ដាមេដឹកនាំសហ គមន៍អឺរ៉ុបដូចជាមិនពេញចិត្ដចិននោះ ឡើយ ពិសេសក្រោយកិច្ចប្រជុំចិនបាន បដិសេធចូលរួមសន្និសីទកាសែតតាមទម្លាប់របស់លោកខាងលិច ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានលោក លី ខឺជាំងបានបញ្ជាក់ថា កិច្ចប្រជុំជាប្រចាំលើកទី១៧ ជាឱកាស ចាប់ផ្ដើមដ៏ល្អប្រសើរជាឱកាសជាមូលដ្ឋានចាប់ផ្ដើមនៃទំនាក់ទំនងដ៏ល្អប្រសើរ រវាងចិននឹងអឺរ៉ុប ។ លោក លី ខឺជាំង បញ្ជាក់ទៀតថា ចិនបានត្រៀមលក្ខណៈ ចូលរួមនៅក្នុងគម្រោងវិនិយោគថ្មី ជួយ ដល់ទីក្រុងប្រ៊ុចសែលមានក្ដីសង្ឃឹមថ្មីរួច ផុតពីការវិលវល់នៃវិបត្ដិសេដ្ឋកិច្ច ។
ចំពោះសហគមន៍អឺរ៉ុបវិញ មន្ដ្រី អឺរ៉ុបបានបង្ហាញពីការយកចិត្ដទុកដាក់ ដល់គម្រោងវិនិយោគរបស់ចិនដើម្បី ជាការកែទម្រង់មូលដ្ឋានគ្រឹះក្នុងទំនាក់ ទំនងរវាងចិននឹងអឺរ៉ុប។ ចំពោះវិបត្ដិ សេដ្ឋកិច្ចនៅក្នុងប្រទេសក្រិកបានក្លាយ ទៅជាផ្ទាំងថ្មដ៏ធំមួយសង្កត់រាល់កិច្ចប្រជុំនានារបស់សហគមន៍អឺរ៉ុប។ ក្នុងពេល ដែលអឺរ៉ុបមិនទាន់រកឃើញវិធីសាស្ដ្រ មានប្រសិទ្ធភាពភាគីចិនបានប្រកាសថា បានត្រៀមលក្ខណៈយកស្មាទៅជួយទ្រផ្ទាំង ថ្មនោះ។ នៅពេលដែលចិនយកចិត្ដទុក ដាក់ដល់វិបត្ដិក្នុងប្រទេសក្រិកធ្វើឱ្យប្រធាន សហគមន៍ អឺរ៉ុបលោក Jean Claude Juncker បានស្នើចិននិយាយវិលប្រធាន បទវិញ ។
ក្រៅពីជជែកអំពីរឿងបំណុលប្រទេសក្រិក កិច្ចប្រជុំចិន-អឺរ៉ុបក៏បានលើកឡើង ពីជនភៀសខ្លួន បម្រែបម្រួលអាកាស ធាតុ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ស៊ីរី និងបញ្ហានៅដែនសមុទ្រចិនភាគ ខាងត្បូងផងដែរ ។
សារព័ត៌មាន Financial Times បាន ផ្សាយថា អឺរ៉ុបបានស្នើចិនពង្រីកកិច្ច សហប្រតិបត្ដិការ ប៉ុន្ដែទីក្រុងប៉េកាំង បង្ហាញការព្រួយបារម្ភទៅលើសន្ធិសញ្ញា២ស្ដីពីពាណិជ្ជកម្មទំហំពិភពលោកដែលដឹកនាំដោយអាមេរិក ក្នុងនោះមានTPP និងTTIP អាចធ្វើឱ្យចុះខ្សោយនូវឥទ្ធិ ពលរបស់ចិននៅលើឆាកអន្ដរជាតិ ។
កាលពីសបា្ដហ៍កន្លងទៅប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ទទួល បានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកតំណាងរាស្ដ្រអាមេរិកក្នុងការសម្រេចឱ្យបានកិច្ច ពិភាក្សាស្ដីពីដៃគូពាណិជ្ជកម្ម ឆ្លងទ្វីប TTP ។ នោះជាកិច្ចព្រមព្រៀងដ៏ធំរវាង អាមេរិក ជប៉ុន និងប្រទេស១០ផ្សេង ទៀតដែលមានសេដ្ឋកិច្ចខ្ពស់។ កិច្ចព្រម ព្រៀង TTIP កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងអឺរ៉ុបនឹងអាមេរិក ហើយ បើកិច្ចព្រមព្រៀងនោះបានអនុវត្ដចិនពិ បាកក្នុងការលូកដៃចូលតំបន់អឺរ៉ុប ។ ទាំងនោះហើយបានជាលោកលី ខឺជាំង បញ្ជាក់ថា វិនិយោគរវាងចិននឹងអឺរ៉ុប មិនទាន់អភិវឌ្ឍនៅឡើយ ពាណិជ្ជកម្ម រវាងអឺរ៉ុបនឹងចិនមានតែ១,៧ពាន់លាន ដុល្លារក្នុងមួយថ្ងៃ ចំណែកទុនវិនិយោគ ទ្វេភាគីក្នុងឆ្នាំ២០១៤ មានតែ២០ពាន់ លានដុល្លារប៉ុណ្ណោះ ។
ដោយហេតុនោះហើយបានជាចិនជំរុញ ឱ្យក្រុមហ៊ុនធំៗរបស់ខ្លួនស្វែងរកឱកាសទិញក្រុមហ៊ុនធំដែលមានកេរ្ដិ៍ឈ្មោះនៅអឺរ៉ុប។ មួយវិញទៀតចិនចង់បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាចជួយឱ្យចិនចាក់ឫសបានជ្រៅនៅអឺរ៉ុប ។
បើទោះបីយ៉ាងនេះក្ដីចិនត្រូវតែស្វែងរកគ្រប់វិធីសាស្ដ្រឈរជើងនៅអឺរ៉ុបឱ្យបាន រឹងបំផុតទើបអាចសម្រេចគោលដៅ ពង្រីកអំណាចក្លាយជាប្រទេសមហាអំណាច មួយនៅលើពិភពលោក ៕
ប្រែសម្រួល៖ ម៉ែវ សាធី