ប្រធានាធិបតីពូទីនបានចេញមក ប្រកាសថាសេដ្ឋកិច្ចរុស្ស៊ីមិនអាចដួល រលំដោយសារតែការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនោះឡើយ នៅ ពេលនេះសេដ្ឋកិច្ចរុស្ស៊ីបានងើបឡើង វិញដូចធម្មតា ។
សេដ្ឋកិច្ចរុស្ស៊ីរកចំណូលភាគច្រើន បានមកពីការលក់ធនធានធម្មជាតិមានប្រេងប្រេងនិងឧស្ម័នព្រមទាំងផលិតផលធ្វើពីវត្ថុធាតុដើម ។ យោងទៅលើការ ព្យាករណ៍ធ្វើតាំងពីដើមឆ្នាំ២០១៤អំពី តម្លៃប្រេងឆៅក្នុងកម្រិត១០០ដុល្លារក្នុង១បារ៉ែល ស្មើនឹង១៥៩លីត្រ។ ក្រោយ មករុស្ស៊ីបានបង្ខំចិត្ដបន្ទាបតម្លៃប្រេង នេះជា២ដងមកនៅត្រឹម៥០ដុល្លារ ។ ឥឡូវស្ថានការណ៍ដែលមានជាក់ស្ដែងគឺក្នុង១ធុងតម្លៃត្រឹមតែ៣៧-៣៨ដុល្លារ ប៉ុណ្ណោះ។
GDP របស់រុស្ស៊ីស្រាប់តែធ្លាក់អស់ ៣,៧ភាគរយហើយអតិផរណាគិតមក ទល់ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៥ កន្លង ទៅគឺស្ទុះដល់១២,៣ភាគរយហើយតាមការប្រមាណឃើញនៃក្រសួងអភិវឌ្ឍន៍ សេដ្ឋកិច្ចទៅដល់ដំណាច់ឆ្នាំ២០១៥នេះនឹងកើនឡើងដល់ជិត១៣ភាគរយ ។
ការប្រកាសរបស់លោកពូទីនកើត ឡើងក្រោយពេលដែលប្រទេសនេះបានចុះហត្ថលេខាងជាមួយចិនលើវិស័យ ពាណិជ្ជកម្មមានតម្លៃរាប់រយលានដុល្លារ គឺជាដង្ហើមជួយដល់សេដ្ឋកិច្ចរុស្ស៊ីរួច ផុតពីវិបត្ដិ ៕
ប្រែសម្រួល៖ ម៉ែវ សាធី