ប្រភពព័ត៌មានពីកម្លាំងទាហានជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូបាន ដាក់កាំជ្រួចមីស៊ីការពារនិងសាងសង ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះជាង២០០ កោះនៅក្នុងតំបន់សមុទ្រចិនភាគខាងកើត ដើម្បីទប់ទល់ជាមួយចិនខ្លាចមានអំពើហិង្សាកើតឡើងដោយសារតែវិបត្ដិជុំវិញ ប្រជុំកោះសេនកាកូ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ទីក្រុងតូក្យូមានគម្រោងដាក់ពង្រាយ មីស៊ីលប្រឆាំងនាវាចម្បាំងនិងយន្ដហោះ ចម្បាំងនៅលើកោះជាង២០០ក្នុងដែនសមុទ្រចិនភាគខាងកើតមានចម្ងាយ ១.៤០០គីឡូម៉ែត្រពីដីគោកជប៉ុននឹងកោះ តៃវ៉ាន់។
ក្រុមអ្នកឯកទេសនយោបាយជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលរបស់នាយក រដ្ឋមន្ដ្រីស៊ីនហ្សូអាបេបានបង្កើនថវិកាសម្រាប់ការពារជាតិក្នុងគោលដៅគ្រប់គ្រងតំបន់សមុទ្រភាគខាងកើតនៅកោះដាច់ស្រយាលរបស់ជប៉ុនក៏ដូចជាទប់ទល់ នឹងឥទ្ធិពលរបស់ចិននៅដែនសមុទ្រ។
នៅពេលដែលជប៉ុនបានដាក់មីស៊ីលនៅលើកោះជាច្រើននោះជាឧបសគ្គយ៉ាង ធំធេងដល់នាវាចម្បាំងរបស់ចិនដែលយាមល្បាតនៅក្បែរកោះដែលមានវិវាទជាមួយជប៉ុន ។
តំណាងរាស្ដ្រជប៉ុនមកពីគណបក្ស ប្រជាធិបតេយ្យបានបញ្ជាក់ថា ឥទ្ធិពល របស់ចិនកំពុងជំរុញឱ្យជប៉ុនត្រូវតែមានវិធានការការពារខ្លួនឱ្យបានទាន់ពេល វេលាបំផុត ។
ទីប្រឹក្សាសន្ដិសុខរបស់នាយករដ្ឋមន្ដ្រីជប៉ុនបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខជប៉ុននឹងដាក់ពង្រាយកម្លាំង ទាហានជាង១ម៉ឺននាក់នៅតាមកោះដាច់ ស្រយាលនិងអាវុធទំនើបៗជាច្រើន សម្រាប់ទប់ទល់រាល់ការគំរាមកំហែងឈ្លានពានគ្រប់គ្រងកោះទាំងនោះ។
ជាមួយគ្នានេះដែរជប៉ុនបានចាប់ដៃជាមួយប្រទេសមហាអំណាចក្នុងតំបន់ ផ្សេងទៀតដូចជាប្រទេសឥណ្ឌានិងអូស្ដ្រាលីជាដើម។
នៅក្នុងទំនាក់ទំនងជាមួយឥណ្ឌា ជប៉ុន បានជួយសាងសងផ្លូវដែកល្បឿនលឿន ដែលអាចធ្វើដំណើរពីម្ខាងទៅម្ខាងនៃ ប្រទេសឥណ្ឌាដែលមានផ្ទៃដីធំទូលាយ នោះ។ តាមការប្រកាសរបស់លោក នាយករដ្ឋមន្ដ្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បន្ទាប់ពីបានជួបពិភាក្សាជាមួយសម ភាគីជប៉ុនលោក ស៊ីនហ្សូ អាបេ រួច ភ្លាមលោកបញ្ជាក់ថាផ្លូវរថភ្លើងនោះ នឹងដំណើរការសាងសង់ក្នុងរយៈពេលពីរឆ្នាំខាងមុខ ។
នេះជាគម្រោងដែលផ្ដល់សន្ទុះអភិ វឌ្ឍថ្មីដល់វិស័យអយស្ម័យយានឥណ្ឌានិងពន្លឿនឥណ្ឌាទៅថ្ងៃអនាគតព្រោះវិស័យ នេះនឹងក្លាយទៅជាម៉ាស៊ីនផ្លាស់ប្ដូរមុខ មាត់សេដ្ឋកិច្ចឥណ្ឌា។ នេះជាប្រសាសន៍ របស់លោកម៉ូឌី នាយករដ្ឋមន្ដ្រីឥណ្ឌា ក្រោយជំនួបជាមួយសមភាគីជប៉ុន លោក ស៊ីនហ្សូ អាបេ រួច។ ប្រព័ន្ធផ្លូវ ដែកឥណ្ឌាដែលមានវ័យចំណាស់និងទ្រុឌទ្រោមខ្វះការវិនិយោគខ្លាំងណាស់ហេតុ ដូច្នេះហើយបានជាលោកម៉ូឌី បានឆ្លៀត ឱកាសសន្យាធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកតាមរយៈកិច្ចព្រមព្រៀង ជាមួយជប៉ុន ។
មិនតែប៉ុណ្ណោះប្រមុខដឹកនាំរដ្ឋាភិបាល ទាំងពីរក៏បានព្រមព្រៀងគ្នាចុះហត្ថលេខាលើពិធីសារស្ដីពីអំពីកិច្ចសហប្រតិបត្ដិការ ឥណ្ឌា-ជប៉ុនក្នុងវិស័យនុយក្លេអ៊ែរស៊ី វិល។ ប៉ុន្ដែពុំទាន់ឈានដល់ការចុះហត្ថ លេខានៅឡើយទេ ព្រោះភាគីទាំងពីរត្រូវ សម្អិតសម្អាងលើចំណុចលម្អិតមួយចំនួន ទៀតសិន។ នេះបើតាមការគូសបញ្ជាក់ របស់អ្នកនាំពាក្យក្រសួងការបរទេស ឥណ្ឌាលើទំព័រប្រព័ន្ធសង្គម Twitter។
តាមការពិតជប៉ុនធ្លាប់បានបដិសេធមិនព្រមសហការជាមួយឥណ្ឌាក្នុងវិស័យ នុយក្លេអ៊ែរនេះជាយូរមកហើយ ព្រោះ តែក្រុងញូវដេលីមិនបានផ្ដល់សច្ចាប័ន លើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ ប៉ុន្ដែនៅពេលនេះជប៉ុនមានទំនោរ បន្ទន់ជំហរដាក់ឥណ្ឌាប្រទេសមហានុយ ក្លេអ៊ែរដ៏ធំមួយប្រចាំតំបន់ក៏ទំនងដោយហេតុតែតូក្យូបាននិងកំពុងមើលឃើញ ឥទ្ធិពលរបស់ចិនស្ទុះឡើងខ្លាំង។ នេះបើ តាមទស្សនៈអ្នកវិភាគមួយចំនួនធំ ។
ជាមួយគ្នានេះដែរជប៉ុនបានចរចាជាមួយប្រទេសអូស្ដ្រាលីដើម្បីលក់នាវាមុជ ទឹករបស់ខ្លួន។ ទំនាក់ទំនងរវាងជប៉ុន ឥណ្ឌានិងអូស្ដ្រាលីគឺមានកម្លាំងខ្លាំងបំផុត ដែលអាចទប់ទល់រាល់ការពង្រីកអំណាចរបស់ប្រទេសចិន ៕
ប្រែសម្រួល៖ ម៉ែវ សាធី