(វិភាគព័ត៌មានអន្តរជាតិ)៖ ចិន​និង​រុ​ស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​

ចែករំលែក៖

​តាម​ការ​ប្រកាស​របស់​នាយករ​ដ្ន​មន្ដ្រី​ រុ​ស្ស៊ី​ លោក​ ម៉េ​ត​វើ​ឌី​វ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​និង​ទីក្រុង​មូ​ស្គូ​ បាន​ចុះ​កិច្ច​ព្រម​ព្រម​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​២០០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ។​

Russian President Vladimir Putin, right, and Chinese President Xi Jinping exchange documents at the signing ceremony in the Kremlin in Moscow, Friday, May 8, 2015. Russian and Chinese leaders have signed a plethora of deals in Moscow, giving Russia billions in infrastructure loans. (AP Photo/Alexander Zemlianichenko)

​លោក​ម៉េ​ត​វើ​ឌី​វ​ ពេល​នេះ​បាន​ដឹក​ នាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ចិន​ជំរុញ​ ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ពេល​ដែល​ពាណិជ្ជកម្ម​ឱ្យ​របស់​រុ​ស្ស៊ី​នៅ​ តំបន់​អឺរ៉ុប​បាន​បាត់បង់​ជាង​ពាក់កណ្ដាល​ទៅ​ហើយ​នោះ​ ។​

​វិស័យ​ពាណិជ្ជកម្ម​របស់​រុ​ស្ស៊ី​និង​ចិន​ បាន​កើនឡើង​ដល់​ទៅ​៥០​ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ និង​មាន​ជំហាន​កើន​ឡើងជា​បន្ដ​ ទៀត​នៅ​ឆ្នាំ​ខាង​មុខ​ ។​ វិស័យ​ដែល​អាច​ រកបាន​ប្រាក់​ចំណូល​ច្រើន​នោះ​គឺ​ថាមពល​ ប្រេង​ដែល​រុ​ស្ស៊ី​លក់​ទៅ​ឱ្យ​ចិន​ក្រោយ​ពេល​ ផ្អាក​លក់​នៅ​តំបន់​អឺរ៉ុប​បណ្ដាល​មក​ពី​ការ​ ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ ។​

​នៅ​ក្នុង​តំបន់​អាស៊ី​គេ​អាច​និយាយ​បាន​ ថា​ រុ​ស្ស៊ី​មិន​អាច​អូស​ទាញ​ប្រទេស​ណា​ ក្រៅពី​ចិន​នោះ​ឡើយ​ ដោយសារ​ចិន​ ត្រូវការ​ថាមពល​ពី​រុ​ស្ស៊ី​ ចំណែក​ប្រទេស​ ដទៃ​ទៀត​ត្រូវការ​អា​មេ​រិ​ក​ជួយ​ ដូច្នេះ​ ប្រទេស​ទាំងនោះ​មិន​អាច​ចង​សម្ពន្ធមិត្ដ​ជិត​ស្និទ្ធ​ជាមួយ​រុ​ស្ស៊ី​ឡើយ​ ។​

​ការ​បង្វែរ​ទិស​ដៅ​ទៅ​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​រុ​ស្ស៊ី​ពិបាក​ក្នុង​ការ​ទទួល​ ជោគជ័យ​ដោយសារ​តែ​អា​មេ​រិ​ក​ និង​ លោក​ខាងលិច​បាន​មក​ដល់ទី​មុន​រុ​ស្ស៊ី​យូរ​ ហើយ​ ។​

​ប្រទេស​ដែល​រុ​ស្ស៊ី​ចាត់​ទុក​ថា​ ជា​តំបន់​ ដែល​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ខ្លួន​ បាន​នោះ​មាន​តំបន់​អាស៊ី​ភាគ​ខាងកើត​ក្នុង​នោះ​មាន​ប្រទេស​ចិន​ ជប៉ុន​ ក៏​ដូច​ជា​ ប្រទេស​ឥណ្ឌា​ ប៉ុន្ដែ​ប្រទេស​ទាំងនោះ​គឺ​ ជា​ដៃគូ​របស់​អា​មេ​រិ​ក​ទៅ​វិញ​ ។​ អ្វី​ដែល​ រុ​ស្ស៊ី​សង្ឃឹម​ជាងគេ​នោះ​គឺ​ប្រទេស​ចិន​ ហើយ​នៅ​ពេល​ខាង​មុខ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ នឹង​បំពេញ​ទស្សនកិច្ច​ ទៅ​កាន់​អា​មេ​រិ​ក​ដើម្បី​រឹតចំណង​មិត្ដភាព​ ដោយសារ​តែ​ចិន​មិន​ចង់ឱ្យ​ខ្លួន​ធ្លាក់​ក្នុង​គន្លង​របស់​រុ​ស្ស៊ី​ត្រូវ​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​នោះ​ឡើយ​ ។​

​ចំណុច​ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​បង្ហាញ​ការ​ខកចិត្ដ​ចំពោះ​សម្ពន្ធមិត្ដ​ចិន​ ដែល​ងាក​ទៅ​កាន់​អា​មេ​រិ​ក​វិញ​នោះ​។​ អ្វី​ ដែល​ចិន​ចង់បាន​នោះ​គឺ​ការ​ចូល​ទៅ​កាន់​អា​មេ​រិ​ក​និង​អឺរ៉ុប​ដែល​ជាទី​តាំង​អាច​ ជួយ​ឱ្យ​សេដ្ឋកិច្ច​ចិន​កាន់តែ​ប្រសើរ​ថែម​ទៀត​ស្រប​ទៅ​តាម​ដំណើរ​ឆ្ពោះទៅ​កាន់​ លោក​ខាងលិច​របស់​ចិន​ ។​

​សារព័ត៌មាន​ឯករាជ្យ​បាន​ផ្សាយ​អត្ថ​ បទ​វិភាគ​មួយ​ដែល​មាន​ចំណងជើង​ថា​ រុ​ស្ស៊ី​ឆ្ពោះទៅ​ទិស​ខាងកើត​ ចិន​ឆ្ពោះទៅ​ ទិស​ខាងលិច​ដោយនៅ​ក្នុង​អត្ថបទ​នោះ​ ទីក្រុង​ប៉េ​កាំ​ង​បាន​ស្នើ​បង្កើត​តំបន់​ពាណិជ្ជ​ កម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប​ ។​

​នាយក​រដ្ឋមន្ដ្រី​ចិន​លោក​ លី​ ខឺ​ជាំ​ង​ ក្រោយ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​លោក​បាន​អំពាវនាវ​ ឱ្យ​លុប​ចោល​របាំង​ពន្ធដារ​សំខាន់ៗ​នៅ​ក្នុង​ ពាណិជ្ជកម្ម​រវាង​សហគមន៍​អឺរ៉ុប​នឹង​ចិន​។​ ប្រសិនបើ​កិច្ចព្រមព្រៀង​ខាងលើ​ ទទួល​ បាន​ជោគជ័យ​ចិន​អាច​នឹង​ទិញ​បាន​ក្រុមហ៊ុន​ ឬ​បើក​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ លោក​ ខាងលិច​ដើម្បី​បំពេញ​មហិច្ឆតា​ពង្រីក​ អំណាច​របស់​ទីក្រុង​ប៉េ​កាំ​ង​ ។​

​បញ្ហា​លំបាក​របស់​ចិន​ក្នុង​ការ​ឆ្ពោះ​ ទៅ​កាន់​លោក​ខាងលិច​ពិសេស​គឺ​អឺរ៉ុប​ ដោយសារ​តែ​អា​មេ​រិ​ក​ និង​អឺរ៉ុប​កំពុង​ តែ​អភិវឌ្ឍ​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ឆ្លង​ទ្វីប​ TTIP​ ។​ ទាំងនោះ​ហើយ​បាន​បង្ក​ ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​ចិន​ក្នុង​ការ​ទិញ​ យីហោ​ក៏​ដូច​ជា​បច្ចេកវិទ្យា​អឺរ៉ុប​ ។​

​បើ​ទោះបី​ចិន​ពេញចិត្ដ​យ៉ាង​ខ្លាំង​ទៅ​ នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចិន​អឺរ៉ុប​ លើក​ទី​ ១៧​កន្លង​មក​ ប៉ុន្ដែ​បណ្ដា​មេដឹកនាំ​សហ​ គម​ន៍​អឺរ៉ុប​ដូច​ជា​មិន​ពេញចិត្ដ​ចិន​នោះ​ ឡើយ​ ពិសេស​ក្រោយ​កិច្ចប្រជុំ​ចិន​បាន​ បដិសេធ​ចូលរួម​សន្និសីទកាសែត​តាម​ទម្លាប់​របស់​លោក​ខាងលិច​ ។​

​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​លោក​ លី​ ខឺ​ជាំ​ង​បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​ជា​ប្រចាំ​លើក​ទី​១៧​ ជា​ឱកាស​ ចាប់ផ្ដើម​ដ៏​ល្អ​ប្រសើរ​ជា​ឱកាស​ជា​មូលដ្ឋាន​ចាប់ផ្ដើម​នៃ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ រវាង​ចិន​នឹង​អឺរ៉ុប​ ។​ លោក​ លី​ ខឺ​ជាំ​ង​ បញ្ជាក់​ទៀត​ថា​ ចិន​បាន​ត្រៀមលក្ខណៈ​ ចូលរួម​នៅ​ក្នុង​គម្រោង​វិនិយោគ​ថ្មី​ ជួយ​ ដល់ទី​ក្រុង​ប្រ៊ុ​ច​សែ​ល​មាន​ក្ដី​សង្ឃឹម​ថ្មី​រួច​ ផុត​ពី​ការ​វិលវល់​នៃ​វិបត្ដិ​សេដ្ឋកិច្ច​ ។​

​ចំពោះ​សហគមន៍​អឺរ៉ុប​វិញ​ មន្ដ្រី​ អឺរ៉ុប​បាន​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ ដល់​គម្រោង​វិនិយោគ​របស់​ចិន​ដើម្បី​ ជា​ការ​កែទម្រង់​មូលដ្ឋាន​គ្រឹះ​ក្នុង​ទំនាក់​ ទំនង​រវាង​ចិន​នឹង​អឺរ៉ុប​។​ ចំពោះ​វិបត្ដិ​ សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ក្រិ​កបាន​ក្លាយ​ ទៅ​ជា​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​សង្កត់​រាល់​កិច្ចប្រជុំ​នានា​របស់​សហគមន៍​អឺរ៉ុប​។​ ក្នុង​ពេល​ ដែល​អឺរ៉ុប​មិន​ទាន់​រក​ឃើញ​វិធីសាស្ដ្រ​ មាន​ប្រសិទ្ធភាព​ភាគី​ចិន​បាន​ប្រកាស​ថា​ បាន​ត្រៀមលក្ខណៈ​យក​ស្មា​ទៅ​ជួយ​ទ្រ​ផ្ទាំង​ ថ្ម​នោះ​។​ នៅ​ពេល​ដែល​ចិន​យកចិត្ដ​ទុក​ ដាក់​ដល់​វិបត្ដិ​ក្នុង​ប្រទេស​ក្រិ​ក​ធ្វើ​ឱ្យ​ប្រធាន​ សហគមន៍​ អឺរ៉ុប​លោក​ Jean​ Claude​ Juncker​ បាន​ស្នើ​ចិន​និយាយ​វិល​ប្រធាន​ បទ​វិញ​ ។​

​ក្រៅពី​ជជែក​អំពី​រឿង​បំណុល​ប្រទេស​ក្រិ​ក​ កិច្ចប្រជុំ​ចិន​-​អឺរ៉ុប​ក៏​បាន​លើក​ឡើង​ ពី​ជនភៀសខ្លួន​ បម្រែបម្រួល​អាកាស​ ធាតុ​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ស៊ី​រី​ និង​បញ្ហា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ផង​ដែរ​ ។​

​សារព័ត៌មាន​ Financial​ Times​ បាន​ ផ្សាយ​ថា​ អឺរ៉ុប​បាន​ស្នើ​ចិន​ពង្រីក​កិច្ច​ សហប្រតិបត្ដិការ​ ប៉ុន្ដែ​ទីក្រុង​ប៉េ​កាំ​ង​ បង្ហាញ​ការ​ព្រួយបារម្ភ​ទៅ​លើ​សន្ធិសញ្ញា​២​ស្ដី​ពី​ពាណិជ្ជកម្ម​ទំហំ​ពិភពលោក​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ ក្នុង​នោះ​មាន​TPP​ និង​TTIP​ អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ឥទ្ធិ​ ពល​របស់​ចិន​នៅ​លើ​ឆាក​អន្ដរជាតិ​ ។​

​កាលពី​សបា្ដហ៍​កន្លង​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ទទួល​ បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកតំណាង​រាស្ដ្រ​អា​មេ​រិ​ក​ក្នុង​ការ​សម្រេច​ឱ្យ​បាន​កិច្ច​ ពិភាក្សា​ស្ដី​ពី​ដៃគូ​ពាណិជ្ជកម្ម​ ឆ្លង​ទ្វីប​ TTP​ ។​ នោះ​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​រវាង​ អា​មេ​រិ​ក​ ជប៉ុន​ និង​ប្រទេស​១០​ផ្សេង​ ទៀត​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​។​ កិច្ច​ព្រម​ ព្រៀង​ TTIP​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​អឺរ៉ុប​នឹង​អា​មេ​រិ​ក​ ហើយ​ បើ​កិច្ចព្រមព្រៀង​នោះ​បាន​អនុវត្ដ​ចិន​ពិ​ បាក​ក្នុង​ការ​លូកដៃ​ចូល​តំបន់​អឺរ៉ុប​ ។​ ទាំងនោះ​ហើយ​បានជា​លោក​លី​ ខឺ​ជាំ​ង​ បញ្ជាក់​ថា​ វិនិយោគ​រវាង​ចិន​នឹង​អឺរ៉ុប​ មិន​ទាន់​អភិវឌ្ឍ​នៅឡើយ​ ពាណិជ្ជកម្ម​ រវាង​អឺរ៉ុប​នឹង​ចិន​មាន​តែ​១,៧​ពាន់​លាន​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ទុន​វិនិយោគ​ ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៤​ មាន​តែ​២០​ពាន់​ លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​

​ដោយហេតុ​នោះ​ហើយ​បានជា​ចិន​ជំរុញ​ ឱ្យ​ក្រុមហ៊ុន​ធំៗ​របស់​ខ្លួន​ស្វែងរក​ឱកាស​ទិញ​ក្រុមហ៊ុន​ធំ​ដែល​មានកេរ្ដិ៍ឈ្មោះ​នៅ​អឺរ៉ុប​។​ មួយវិញទៀត​ចិន​ចង់បាន​ចុះ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាច​ជួយ​ឱ្យ​ចិន​ចាក់​ឫស​បាន​ជ្រៅ​នៅ​អឺរ៉ុប​ ។​

​បើ​ទោះបី​យ៉ាងនេះ​ក្ដី​ចិន​ត្រូវ​តែ​ស្វែងរក​គ្រប់​វិធីសាស្ដ្រ​ឈរជើង​នៅ​អឺរ៉ុប​ឱ្យ​បាន​ រឹង​បំផុត​ទើប​អាច​សម្រេច​គោលដៅ​ ពង្រីក​អំណាច​ក្លាយជា​ប្រទេស​មហាអំណាច​ មួយ​នៅ​លើ​ពិភពលោក​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print