ប្រទេសកាណាដា៖ ក្រុមបាល់បោះ Toronto Raptors កាដាដា បានទទួលជើងឯក ក្នុងក្រមខណ្ឌ NBA ។នៅក្នុងពិធីស្វាគមន៍ក្រុមកីឡាករបាល់បោះ ពលរដ្ឋកាណាដា រាប់លាននាក់ បានចេញទទួលស្វាគមន៍ ដោយមានទាំងនាយករដ្ឋមន្ត្រីកាណាដាផងដែរ ។ នៅពេលនោះក៏មានការបាញ់ប្រហារកើតឡើង បណ្តាលឲ្យរងរបួសពីរនាក់។
តាមសេចក្តីប្រកាសលើបណ្តាញ Twitter កម្លាំងប៉ូលិស Toronto បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើង ក្នុងពេលដែលអភិបាលក្រុង Toronto លោក John Tory ថ្លែងសន្តកថានៅទីលាន Nathan Philips ដែលជាកន្លែងរៀបចំពិធីអបអរសាទរ។
កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សពីរនាក់ដកហូតបានកាំភ្លើងខ្លី២ដើម។ មនុស្សពីរនាក់រងរបួសធ្ងន់ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវករណីបាញ់ប្រហារខាងលើ។
ការបាញ់ប្រហារកើតឡើងក្នុងពេលដែលមានពលរដ្ឋប្រមាណ២លាននាក់ចូលរួមពិធីអបអរសាទរ ដល់ជ័យជំនៈរបស់ក្រុមបាលបោះ Toronto Raptors ក្នុងកម្មវិធី NBA ។ រថយន្តក្រុង ពីរជាន់ចំនួន៥គ្រឿងដឹកកីឡាករ ដង្ហែរក្បួនតាមដងវិថីនានានៅភាគខាងត្បូង ទីក្រុង Toranto ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានចូលរួមនៅក្នុងព្រឹត្តិការដ៏សំខាន់នេះផងដែរ។
ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា មនុស្សចូលរួមស្ថិតនៅក្នុងភាពចលាចល ក្រោយការបាញ់ប្រហារកើតឡើង ៕
ដោយ៖ មែវ សាធី