បាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍ អបអរសាទរជ័យជំនៈ របស់ក្រុមបាល់បោះ​ Toronto Raptors កាណាដា

ចែករំលែក៖

ប្រទេសកាណាដា៖ ក្រុមបាល់បោះ Toronto Raptors កាដាដា បានទទួលជើងឯក ​ក្នុងក្រមខណ្ឌ​ NBA ​ ។នៅក្នុងពិធីស្វាគមន៍ក្រុមកីឡាករបាល់បោះ ពលរដ្ឋកាណាដា រាប់លាននាក់ បានចេញទទួលស្វាគមន៍​ ដោយមានទាំងនាយករដ្ឋមន្ត្រីកាណាដាផងដែរ ។​ នៅពេលនោះក៏មានការបាញ់ប្រហារកើតឡើង បណ្តាលឲ្យរងរបួសពីរនាក់។
តាមសេចក្តីប្រកាសលើបណ្តាញ​ Twitter ​កម្លាំងប៉ូលិស Toronto ​បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើង ក្នុងពេលដែល​អភិបាលក្រុង Toronto លោក​ John Tory ​ថ្លែងសន្តកថានៅទីលាន​ Nathan Philips ​ដែលជាកន្លែងរៀបចំពិធីអបអរសាទរ​។
កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សពីរនាក់​ដកហូតបានកាំភ្លើងខ្លី​២ដើម​។ មនុស្សពីរនាក់រងរបួសធ្ងន់ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ​។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវករណីបាញ់ប្រហារខាងលើ​។
ការបាញ់ប្រហារកើតឡើង​ក្នុងពេលដែលមានពលរដ្ឋ​ប្រមាណ២លាននាក់​ចូលរួមពិធីអបអរសាទរ ដល់ជ័យជំនៈរបស់ក្រុមបាលបោះ​ Toronto Raptors ​ក្នុងកម្មវិធី​ NBA ​។ រថយន្តក្រុង ពីរជាន់ចំនួន៥គ្រឿងដឹកកីឡាករ ដង្ហែរក្បួនតាមដងវិថីនានា​នៅភាគខាងត្បូង ទីក្រុង Toranto ។ នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau ​ក៏បានចូលរួមនៅក្នុងព្រឹត្តិការដ៏សំខាន់នេះផងដែរ​។
ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា មនុស្សចូលរួមស្ថិតនៅក្នុងភាពចលាចល ក្រោយការបាញ់ប្រហារកើតឡើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print