ខឹងឪពុកស្ដីបន្ទោសរឿងជក់ថ្នាំញៀន ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយឪពុកជនរងគ្រោះបានអះអាងថា ប្រហែលជាកូនរបស់គាត់គិតខ្លី ដែលពួកគាត់តែងតែស្ដីបន្ទោស ដាក់កូន ពីរឿងជក់ថ្នាំញៀន ​។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ០១រោច ខែជេស្ឋ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី នៅចំណុច ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ីម ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិលេខ៥ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ពេលដែលបាត់កូនមិនឃើញ ឈ្មោះស្វាយ ស៊ីម ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានដើរស្វែងរក ជនរងគ្រោះ ស្រាប់តែបានប្រទះឃើញ ឈ្មោះ ស៊ីម ឧត្តម បានចងកជាមួយអាវយឺត ជាប់ទៅនឹងមែកអំពិល ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ឲ្យសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ រួមសហការជាមួយកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុកស្អាង ប្រធានមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ អនុភូមិ ធ្វើការពិនិត្យសាកសពមានស្នាមជាំរង្វង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ជនរងគ្រោះស្លាប់ដោយសារចងក ប្រាកដមែន។

តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានអោយដឹងថា៖ ពួកគាត់ធ្លាប់ស្ដីបន្ទោស ដាក់កូន ពីរឿងជក់ថ្នាំញៀន ។បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print