កូន​ដេញ​វាយ​ឪពុក ព្រោះខឹងរឿងអត់ទុកសាច់ឲ្យហូប

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ៖ ​កូនប្រុសម្នាក់ ត្រូវបានឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីដេញកាប់ពួកគាត់ខឹងរឿងមិនទុកសាច់គោអោយហូបបាយ ។
នគរបាលស្រុកគងពិសីបានអោយដឹងថាកាលពីថ្ងៃទី១៨មាន​ប្ដី​ប្រពន្ធ​ពី​នាក់ បានមក​ប្ដឹង​សមត្ថកិច្ច​មូល​ដ្ឋាន​អធិការ​ដ្ឋា ន​នគរបាល​ស្រុក​គងពិសី ឲ្យ​ជួយ​ឃាត់ខ្លួន​កូនប្រុស​ដែល បាន​យក​ដំបង​និង​កាំបិតផ្គាក់​ទាញ​ដេញ​វាយ និង​គំរាម​សម្លាប់​ពួកគាត់ ដោយសារតែ​មិន​ទុក​សាច់គោ អោយ​លោក​កូន​ហូប។
ករណីនេះកើតឡើង កាលពី​ថ្ងៃ​អង្គា​រ៍ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ជនសង្ស័យមានឈ្មោះ ស សំ​អូន ភេទ​ប្រុស អាយុ ២៩​ឆ្នាំរស់នៅ​ភូមិ​វាល ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។
លោក​វរសេនីយ៍ឯក ឃឹម សុផាន់​រ៉ា អធិការនគរបាល​ស្រុក​គងពិសី បានអោយដឹងថា ក្រោយ​ទទួល​បណ្ដឹង​ប្ដី​ប្រពន្ធ​ខាង​លេី កំលាំង​នគរបាល បាន​ចុះ​ទៅដល់​ធ្វេី​ការឃាត់ខ្លួន បុរស​ជា​កូន​នាំមក​អធិការដ្ឋាន​នគរ បាល​ស្រុក​គងពិសី ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាព​រៀបរាប់ និង​ទទួលស្គាល់​ការពិត ថា​ខ្លួន​បាន​ប្រព្រឹត្ដទ​ង្វេី ដូច​ពាក្យបណ្ដឹង​ឪពុកម្ដាយ​អញ្ចឹង​មែន ដោយសារ​មាន​បទ​ល្មេី​ស និង​សំណូមពរ​ខាង​ឪពុកម្ដាយ ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។
ក្រោយស្តាប់ចម្លើយសារភាពនិងកសាងសំណុំរឿងដើម្បីបញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ដេី​ម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​បន្ដ​ ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print