ញៀនថ្នាំនៅលើដំបូលផ្ទះ បង្កការភ្ញាក់ផ្អើលនៅសង្កាត់គោករកា

ចែករំលែក៖

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ត្រូវបានកម្លាំងកងអន្តរាគមន៍ពិសេសស្រមោចខ្មៅរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញប្រដាប់ដោយដំបងឆក់និងខែលនាំគ្នាព័ទ្ធចាប់ខ្លួនខណះពេលដែលជននោះវាយបំផ្លិចបំផ្លាញរបស់របរ ក្នុងផ្ទះហើយប្រមូលអីវ៉ាន់ដុតចោលរួចរត់ឡើងទៅលើដំបូងផ្ទះ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៩ព្រឹករហូតដល់ម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ទី១៩ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងភូមិអណ្តូងទី៣សង្កាត់គោករការខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

បុរសញៀនថ្នាំរូបនោះត្រូវបានសមត្ថកិច្ចអោយដឹងថាឈ្មោះប៉ន ស្រស់អាយុ៣៨ឆ្នាំមានលំនៅ ផ្ទះកើតហេតុខាងលើមានប្រពន្ធឈ្មោះចុងសុខលាភអាយុ៤២ឆ្នាំ មានកូន ប្រុស៣នាក់។

តាមស្រ្តីជាប្រពន្ធបានអោយដឹងថានៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃ ទី១៩ខែ មិថុនា ឆ្នាំ ២០១៩ ប្តីរបស់គាត់បានវាយបំផ្លិចបំផ្លាញរបស់របរនៅក្នុងផ្ទះ។នៅព្រឹកនោះគាត់ក៍បានទាក់ទងទៅសមត្ថកិច្ចនគរបាលដើម្បីអោយជួយអន្តរាគមន៍ហើយឃាត់ខ្លួននៅពេលដែលគាត់ចេញពីផ្ទះ។ភ្លាមៗ នគរបាលក៍បានចុះទៅដល់ ប្តីរបស់ខ្លួនក៍បានប្រមូលអីវ៉ាន់ដាក់ក្នុងបន្ទប់ឡាវតឿដុតបំផ្លាញចោលរួចរត់ឡើងទៅលើដំបូលផ្ទះ។

តាមស្រ្តីជាប្រពន្ធបានអោយដឹងទៀតថាប្តីរបស់គាត់ជាមនុស្សញៀនថ្នាំអស់រយះពេលប្រមាណ៦ឆ្នាំធ្លាប់ចាប់ខ្លួនយកទៅដាក់មណ្ឌលជាច្រើនដងនិងធ្លាប់ដុតផ្ទះរួចរត់ឡើងទៅលើដំបូងត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការជាប់គុក រយះពេល ២ឆ្នាំចេញមកវិញក្នុងកំឡុងខែតុលាឆ្នាំ២០១៨ក៍បានវាយបំផ្លិចបំផ្លាញរបស់របរនិងដុតផ្ទះទៀត។

តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកនោះបុរសញៀនថ្នាំក៍បានអង្គុយលើដំបូលហើយក៍បានយកដែកស្មាហាលខោអាវចាក់ខ្នងរបស់ខ្លួនចេញឈាមហូរពេញខ្លួន។លុះនៅវេលាម៉ោងប្រមាណ១២និង៣០ថ្ងៃត្រង់កម្លាំងស្រមោចខ្មៅរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញប្រដាប់ដោយខែលដំបងឆក់ក៍បានទៅអន្តរា គមន៍ហើយឡើងទៅលើឃាត់ជននោះខណះពេលលោតទំលាក់ខ្លួនពីលើដំបូលកម្ពស់ប្រមាណ៨ម៉ែត្រ។

ជនញៀនថ្នាំត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print