ខេត្តកំពង់ស្ពឺ ៖ កូនប្រុសម្នាក់ ត្រូវបានឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីដេញកាប់ពួកគាត់ខឹងរឿងមិនទុកសាច់គោអោយហូបបាយ ។
នគរបាលស្រុកគងពិសីបានអោយដឹងថាកា លពីថ្ងៃទី១៨មានប្ដីប្រពន្ធពី នាក់ បានមកប្ដឹងសមត្ថកិច្ចមូលដ្ឋា នអធិការដ្ឋា ននគរបាលស្រុកគងពិសី ឲ្យជួយឃាត់ខ្លួនកូនប្រុសដែល បានយកដំបងនិងកាំបិតផ្គាក់ ទាញដេញវាយ និងគំរាមសម្លាប់ពួកគាត់ ដោយសារតែមិនទុកសាច់គោ អោយលោកកូនហូប។
ករណីនេះកើតឡើង កាលពីថ្ងៃអង្គារ៍ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក ជនសង្ស័យមានឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី បានអោយដឹងថា ក្រោយទទួលបណ្ដឹងប្ដីប្រពន្ ធខាងលេី កំលាំងនគរបាល បានចុះទៅដល់ធ្វេីការឃាត់ខ្ លួន បុរសជាកូននាំមកអធិការដ្ឋាន នគរ បាលស្រុកគងពិសី ធ្វើការសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពរៀ បរាប់ និងទទួលស្គាល់ការពិត ថាខ្លួនបានប្រព្រឹត្ដទង្វេី ដូចពាក្យបណ្ដឹងឪពុកម្ដាយអញ្ ចឹងមែន ដោយសារមានបទល្មេីស និងសំណូមពរខាងឪពុកម្ដាយ ឲ្យសមត្ថកិច្ចចាត់ការតាមនិ តិវិធីច្បាប់ ។
ក្រោយស្តាប់ចម្លើយសារភាពនិងកសា ងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញខេត្ដ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីបន្ដ ៕ សេនាស័ក្តិ