កំលាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវកំលាំងអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានខណៈដែលពួកគេបានធ្វើសកម្មភាពកាច់សោរកម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី១៩ខែធ្នួ ឆ្នាំ២០១៥ នៅចំនុចស្ថានីប្រេងឥន្ធនៈTeLa តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរទ្ធីភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់នេះទី១ឈ្មោះ សឿន គឹមសាន ទេភប្រុសអាយុ២៨ឆ្នាំ មុខរបរនិងស្នាក់់នៅមិនពិតប្រាកដនិងទី២ឈ្មោះ មឿន សាវឿន ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកដើមបណ្តឹងមានឈ្មោះ ជិន សត្យា ភេភប្រុសអាយុ២១ឆ្នាំមុខរបរនិស្សិត ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។

ប្រភពពីដើមបណ្តឹងបានអោយដឹងថានៅមុនពេលកើតហេតុគាត់បានឃើញជនសង្ស័យខាងលើផ្លោះរបងចូលធ្វើសកម្មភាពកាច់សោរកម៉ូតូនៅកន្លែងដែលបុគ្គលិកក្រុមហ៊ុនTeLaទុកមានចំនួន៤គ្រឿងហើយពួកគេបានប្រើឧប្បករណ៍កែឆ្នៃដោយមានសោខ្សៀនិងដែកចុងស្រួចសំរាប់កាច់សោរកម៉ូតូនិងដែកឆ្នៃសំរាប់ឆ្កិះកែបម៉ូតូ១ទៀតកំពង់ធ្វើសកម្មភាពកាច់សោរកម៉ូតូគាត់ក៍រាយការណ៍មកអាវុធហត្ថខណ្ឌសែនសុខអោយជួយអន្តរាគមន៍។

លោក ព្រំុ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះលោកក៍បានដឹកនាំបញ្ជាកំលាំងរសប់លោកអោយចុះទៅដល់កន្លែងកើតហេតុក៍ឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថបានឆ្លើយសារភាពថារូបគេទាំពីនាក់ពិតជាបានធ្វើសកម្មភាពលួចកាច់សោករម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូបានបញ្ជួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីចាត់ការបន្តតាមនិតិវិធី៕ តុង សីហា 

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print