អាមេរិកធ្វើសមយុទ្ធស្តីពីសង្គ្រាមបរមាណូ សាកល្បងយន្តហោះទម្លាក់គ្រាប់បរមាណូ

ចែករំលែក៖

អាមេរិកបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូ ដោយបញ្ជាឲ្យកម្លាំងទាហានអាកាស​គ្រប់​គ្រងបរមាណូយុទ្ធសាស្ត្រចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំក្នុងរដ្ឋ អាឡាបាម៉ា។
គោលដៅនៅក្នុងការធ្វើសមយុទ្ធរបស់អាមេរិកគឺស្តីអំពីសង្គ្រាមបរមាណូ ដោយសាកល្បងយន្តហោះទម្លាក់គ្រប់​បរមាណូ។​ យន្តហោះទម្លាក់គ្រាប់​B 52 របស់អាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។គ្រាប់មីស៊ីុលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូក៏បានចូលរួមនោះដែរ។

មេទ័ពអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធនេះក្នុងគោលដៅទប់ទល់ពេលមានសង្គ្រាមបរមាណូកើតឡើង​។ សយុទ្ធយុទ្ធនេះក៏មានអាវុធទំនើបៗជាច្រើនដែលអាមេរិកបានប្រើប្រាស់ ដើម្បីទប់ស្គាត់ពេលសត្រូវវាយប្រហារដោយមីស៊ីុលបរមាណូចូលក្នុងទឹកដីអាមេរិក។

ក្រុមអ្នកវិភាគបញ្ចាក់ថា អ្វីដែលអាមេរិកបានធ្វើនាពេលនេះគឺសម្តៅទៅលើប្រទេសរុស្ស៊ីតែ​ប៉ុណ្ណោះ​ដោយមានតែរុស្ស៊ីទើបអាចគម្រាមអាមេរិកបាន។ សង្គ្រាមបរមាណូអាចនិងកើតឡើង​ក្នុងពេលដែលរុស្ស៊ីទ័លច្រក ដោយសារតែអាមេរិកនោះ​។ នៅពេលនេះអាមេរិកបានបញ្ចេញអាវុធមួយទៀតដែលធ្វើឲ្យរុស្ស៊ីត្រូវដួលរលំមិនចាំបាច់វាយនោះ គឺអាមេរិកបានលក់ប្រេងទៅក្រៅប្រទេស​ដែលធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ចុះ ពលរដ្ឋរុស្ស៊ីមិនអាចរស់បានទៀតឡើង ។ ទាំងនោះហើយអាចធ្វើឲ្យរុស្ស៊ីធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ទើបអាមេរិកសម្រេចត្រៀមទប់ស្កាត់ឲ្យបានមុន៕ 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print